កំពង់ឆ្នាំង៖អ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀន៤នាក់ត្រូវបានសមត្ថកិច្ចពទ្ធ័ចាប់ខ្លួនបាន ខណៈពេលដែលពួកគេកំពុងប្រើប្រាស់គ្រឿងញៀន។ករណីបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្សារជើងកំពង់ឆ្នុកទ្រូ
ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
. លោក គឹម សារ៉េត អនុប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា៖ ក្រោយពីបានកំណត់មុខសញ្ញាជនសង្ស័យលោកអធិ ការនគរបាលស្រុកបរិបូណ៌ បានសហការជាមួយលោក បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប នៅចំណុចខាងលើ ដោយចាប់បានមនុស្ស៤នាក់គឺ ១.ឈ្មោះ ឃឹម សុភី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង , ២.ឈ្មោះ ឆុន គឹមអាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង,៣. ឈ្មោះ សយ ពៅ ភេទប្រុស
អាយុ១៨ឆ្នាំ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និង៤ឈ្មោះ ប្រាក់ ឆវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធិម្រះ ឃុំចក ស្រុកបរិបូណ៌ លទ្ធផលនៃការបង្ក្រាបសមត្ថកិច្ចបានដកហូតឧបករណ៌ជក់គ្រឿងញៀនបានមួយចំនួន។
ជនសង្ស័យជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បញ្ជួនខ្លួនមកកាន់ ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត កសាងសុំរឿងមន្ថែមតាមនិតិវិធីច្បាប់ បញ្ចូនទៅតុលាការខេត្តនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ៕