កាលពីចុងខែ តុលាកន្លងទៅនេះ យោងតាមប្រភព ACV ដែលជាក្រុមហ៊ុនសារជីវកម្ម អាកាសយានដ្ឋានវៀតណាម បានចុះផ្សាយឲ្យដឹងថា អាកាសយានដ្ឋាននៅលើកោះ ត្រល់ (Phu Quoc) នឹងដាក់លក់ជាផ្លូវការ ដើម្បីប្រមូលថវិការ ទៅបង្កើតអាកាសយានដ្ឋានផ្សេងទៀត ក្នុងប្រទេសមួយនេះ ។
អាកាសយានដ្ឋាននៅលើកោះត្រល់នេះដែរ បានប្រើកញ្ចប់ថវិកា ដើម្បីសាងសង ដោយទឹកប្រាក់ប្រមាណ ១៤១,២ លានដុល្លារ សាងសង់នៅចុងឆ្នាំ ២០១២ ។
អាកាសយានដ្ឋានកោះត្រល់នេះដែរ ត្រូវបានគេរំពឹងទុកជាមុនថា នឹងអាចផ្ទុកអ្នកដំណើរ បាន ២,៦៥ លាននាក់ សម្រាប់ឆ្នាំ ២០២០ ហើយក៏សង្ឈឹមថា នឹងកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ ២០៣០។
បញ្ជាក់ផងដែរថា នៅលើកោះត្រល់នេះដែរមានជើងហោះហើរ មានចំនួន ៥៦៣២ និងអ្នកដំណើរ ៦៦៦ ០០០ នាក់ ចាប់តាំងពីខែ មករា ដល់ខែ សីហា ក្នុងឆ្នាំ ២០១៤ នេះ ៕