​​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​បាក់​ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១​គីឡូ​

0

​ ​
​ ​ក​ម្លាំ​ស​សមត្ថកិច្ច​ជម្រុះ​នៃ​មន្ទីរ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រុង​ដែល​ដឹកនាំ​កម្លាំង​ផ្ទា​ល់ពី​សំណាក់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​គឹម​ឆេង​បុ​ន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខណ្ឌមានជ័យ​ដែល​ដឹកនាំ​និង​បញ្ជា​រក​ម្លាំ​ល់​ផ្ទា​ល់ពី​សំណាក់​លោក​ជឹម​ស៊ីថា​អធិការ​ស្តីទី​នគរបាល​ខណ្ឌមានជ័យ​បាន​ចុះ​ឆែកឆេរ​ទីតាំង​ចំនួន​២​ផ្សេងគ្នា​រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាស​ថ្លា​ចំនួន​២៥​ក្រាម​ស្មើនឹង​៣​កញ្ជប់​ធំ​និង​ឃាត់​ខ្លូន​បុរស​ពីរ​នាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ចែកចាយ​។​3
​ ​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លន​ខាងលើ​ទី​១​មានឈ្មោះ​មុត​វណ្ណ​នី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​មួយកន្លែង​ក្នុងភូមិ​សន្សំ​កុសល​ទី​២​ខណ្ឌមានជ័យ​និង​ម្នាក់ទៀត​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​ព្រែក​ទាល់​ខណ្ឌមានជ័យ​ដដែល​។​2
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​នៅ​មុនពេល​ឈានទៅដល់​ការចុះ​ឆែកឆេរ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​គឺ​ដំបូង​ឡើយ​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​សស្រាក់​ស្រាំង​រហូត​ទទួលដំណឹង​បាន​ក៏​ធ្វើ​ការចុះ​ឆែកឆេរ​ផ្ទះជួល​គ្មាន​លេខ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បុរស​ម្នា​ក់បាន​ភ្លាមៗ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយចំនួន​និង​កាំភ្លើងខ្លី​២​ដើម​។​ហើយក៏​ធ្វើការ​ឃាត់ខ្លួន​យកមក​សួរនាំ​ក៏​4

បែកធ្លាយ​រហូត​ឈានដល់​ការចុះ​ឆែកឆេរ​ផ្ទះ​គ្មាន​លេខ​មួយកន្លែង​ផ្សេងទៀត​ស្ថិតក្នុង​ភូមិ​សន្សំ​២​ឃាត់ខ្លួន​បុរស​ម្នាក់​រួមជាមួយ​នឹង​ថ្នា​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​២​កញ្ជប់​ធំ​និង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​រួម​ជាមួយនឹង​ម៉ូតូ​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក​ឃ្លី​ក​ពណ៌​ឈាមជ្រូក​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​1-2227 និង​មួយគ្រឿង​ទៀត​ម៉ាក​XR ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1-3334 ។​5
​ក្នុង​ប្រតិបត្តិការ​ទាំងពីរ​លើក​នេះដែរ​សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​៣​កញ្ចប់​ធំ​ស្មើរ​នឹង​២៥​ក្រាម​កាំភ្លើងខ្លី​៣​ដើម​ម៉ូតូ​ពីរ​គ្រឿង​និង​វត្ថុតាង​វេច​ខ្ជ​ប់​គ្រឿងញៀន​មួយចំនួន​ផ្សេងទៀត​។​​ ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​កាន់​មន្ទីរ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ត​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕6