​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើក​លឿន​ជ្រុល​បុក​ស្លាក​ប៉ាណូ​នឹង​បុក​ធ្លាយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

0


​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត CHEVROLET ជ្រុល​ចង្កូត​ទៅបុក​ផ្ទាំង​ប៉ាណូ និង របង​ថ្ម​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូគីម៉ិច​បាក់​មួយ​ផ្ទាំង​ផុង​រថយន្ត​កៀប​ជាប់​ទៅមុខ​លែងរួច​ចំណែក​អ្នកបើក​បរបាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៣ វិច្ឆិកា​២០១៤​នៅ​ចំណុច​ស្ថានីយ៍​ប្រេង ឥន្ធនៈ​សូគីម៉ិច ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន ។​3
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​CHEVROLET ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ស្លាក​លេខ​4NIS995 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បានធ្វើ​ដំណើរ​តែម្នាក់ឯង​តាមផ្លូវ​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ចំណុចកើតហេតុ​មិនដឹង​ជា​យ៉ាង​មេច​រថយន្ត​ក៏បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ផ្ទាំ​ប៉ាណូ និង​របង​ថ្ម​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូ​គី​មិ​ុ​ចបាក់​មួយ​ផ្ទាំង​ផុង​រថយន្ត​កៀប​ជាប់​ទៅមុខ​លែងរួច​ចំណែក​អ្នកបើក​បរបាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ។​1
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​វាស់វែង​បញ្ជូន​រថយន្ត​បង្ក​ខាងលើ​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​សង​ថ្លៃ​ខូ​ត​ខាត​ទៅខាង​ស្ថានីយ៍​ប្រេងឥន្ធន​សូគីម៉ិច​៕5 4 2