ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសម្នាក់បើករថយន្តកាមរីបាឡែនក្នុងល្បឿនលឿនជ្រុលបុករថយន្តសង្គ្រោះនៅមន្ទីរពេទ្យបាវិត ខណៈដឹកនាក់ជំងឺមកមសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បណ្តាលឲ្យរថយន្តសង្គ្រោះក្រឡាប់៣ជំ កាលពីវេលាម៉ោង២៣និង២០នាទីយប់ ថ្ងៃទី១៣ ខែវិច្ជិការ ឆ្នាំ២០១៤ នៅចំណុចស្តុបបូកគោ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុន្នីរវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាលសាក់ ខណ្ឌចំការមន្ត ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបាវិត បានដឹកនាក់ជំងឺម្នាក់មកពីក្រុងបាវិតឆ្ពោះទៅសម្រាកព្យាលបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្ទីរវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបបូគោស្រាប់តែមានរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2D-9617 បើកបរដោយបុរសម្នាក់
ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលបុករថយន្តសង្គ្រោះបន្ទាន់ចំពីជំហៀង ពេញទំហឹង បណ្តាលឲ្យក្រឡាប់៣ជំ អូសជាង៣០ម៉ែត្រទៅប៉ះនិងរនាំងដែកពុះចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់២កង់។ចំណែកនាក់ជំងឺនៅក្នុងរថយន្តបានគាប់ជាប់ក្នុងរថយន្តនិងកូនប្រុស២នាក់ទៀតដែលអង្គុយមើលថែក្នុងនេះក៏របួសធ្ងន់ផងដែរ។ដោយឡែកម្ចាស់រថយន្តបង្កគ្រាន់តែរបួសបន្តិចបន្ទួចតែប៉ុណ្ណោះ ហើយបានចុះពីរថយន្តគេចខ្លួនបាត់តែម្តង។
សាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែករថយន្តទាំងពីគ្រឿងរងការខូចខាតទាំងសងខាង ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានសហសកាជាមួយមន្ត្រីជំនាញ ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕





































