បន្ទាយមានជ័យ:សេដ្ឋកិច្ចជាតិកំពុងរីកចម្រើន ជីវភាពពលរដ្ឋធូធារ ការសាងសង់សំំ់ណង់ត្រូវរីកដុះដាល គួរអោយកត់សំគាល់នៅទូរទាំងប្រទេស និងដើម្បីរៀបចំសំណង់អោយមានសណ្ដាប់ធ្នាប់ មានច្បាប់ទម្លាប់ត្រឹមត្រូវផងនោះ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវប្រកាសរួមស្ដីពី ការទប់ស្កាត់សំណងគ្មានការអនុញ្ញាត ឬការសាងសងខុសពីលិខិត្តអនុញ្ញាត ហើយត្រូវបានផ្សព្វផ្សាយបន្តកាលពីថ្ងៃទី១៤ កញ្ញា២០១៤នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ អង្គភាព ការិយាល័យជុំវិញក្រុង មន្ត្រីរមូលដ្ឋាន ម្ចាស់សំណង បូរី ផ្ទះល្វែង និង កាស៊ីណូ ចូលរួម។
លោកវិស្វករ លី សារី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យរាយការណ៍ថា: សំណង់នៅទូទាំងខេត្តពិសេសក្រុងប៉ោយប៉ែត រីកដុះដាលដូចផ្សិត ភាគច្រើនមិន ម្ចាស់សំណង់មិនទាន់បានបំពេញ និតិវិធីច្បាប់បានត្រឹមត្រូវ ហើយខ្លះទៀតសាងសង់លើដីចំណីផ្លូវ តំបន់ហាមឃាត់(ដីរដ្ឋ-ដីផ្លូវរថភ្លើង) ដែលជាការលំបាក់ ចំពោះចំណាត់ការរបស់មន្ត្រីជំនាញភូមិបាល ។
លោកវិស្វករ លី សារី សង្ឃឹមថាក្រោយការផ្សព្វផ្សាយនេះ អង្គភាព ការិយាល័យជុំវិញក្រុង មន្ត្រីរមូលដ្ឋានអាចយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ចូលរួម ការទប់ស្កាត់សំណងគ្មានការអនុញ្ញាតឬការសាងសងខុសពី លិខិត្តអនុញ្ញាតនិង យល់ពីនិតិវិធីនៃការត្រួតពិនិត្យសុំណុំឯកសាស្នើសុំលិខិតអនុញ្ញាតសាងសង់ ជៀសវៀងការសាងសង់ប៉ះពាល់ លើដីសាធារណះ បង្ករភាពកកស្ទះខណះកំនើនប្រជាពលរដ្ឋ។
ឯកឧត្ដម ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: គោលបំណង កិច្ចប្រជុំផ្សព្វផ្សាយ នេះអោយ ម្ចាស់សំណង់ បូរី ផ្ទះល្វែង និងកាស៊ីណូ និងមន្ត្រីអនុវត្តច្បាប់បានយល់ច្បាស់ពីនិតិវិធី លើការសាង សង់ ដូចជា របងផ្ទះ អាគារ បូរី ផ្ទះល្វែង ស្ថានីយប្រេងឥន្ទះ ឃ្លាំងស្តុកទំនិញ ផ្សារនិងកាស៊ីណូយល់ច្បាស់ពី និតិវិធីនៃការត្រួតពិនិត្យសុំណុំឯកសាស្នើសុំលិខិតអនុញ្ញាតសាងសង់ និងរួមគ្នាសំណង់ខុសច្បាប់ រៀបចំដែនការសាងសង់អោយមានរបៀបរៀបរយ សមស្របតាមការរីកចម្រើនរបស់ស្រុកទេស។
ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា : ដោយសារតែមើលឃើញពីបញ្ហាសំណង់ខុសច្បាប់ជាច្រើនដែលកំពុងរីកដុះដាល់យ៉ាងខ្លាំងនេះហើយទើបក្រសួងមហាផ្ទៃនិងក្រសួងរៀបចំដែនដីបានកំណត់នូវខ្លឹមសាររួមខាងលើដើម្បីអោយថ្នាក់ក្រោមជាតិអនុវត្តជៀសវាងការមើលបំណាំគ្នា។ដូច្នេះអាជ្ញារសមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវអនុត្តអោយបាននូវខ្លឹមសាររួមនេះ។
មួយវិញទៀត មន្ត្រីជំនាញត្រូវធ្វើការត្រួតពិនិត្យនូវរាល់ឯកសារ លិខិតអនុញ្ញតសាងសង់ និងគុណភាព សុវត្ថិភាពសំណង់ ជាមួយនេះមន្ត្រី ជំនាញមិនត្រូវទាមទារឬ ប៉ះពាល់នូវប្រយោជន៍ផ្ទាល់ខ្លួនលើតំលៃសេវ៉ាសាធារណះ នោះទេ ក្នុងនោះផងដែរក៏ត្រូវបញ្ឈប់ជាបន្ទាន់ និងដកខ្លួនចេញអោយឆ្ងាយ ពីការពាក់ព័ន្ធក្នុងការទារលុយ ទារកាក់ដោយខុសច្បាប់ ៕ដោ: ឃិន គន្ធា




































