អាជ្ញា​ខេត្តបន្ទាយមានជ័យ​និង​មន្ទីរ​សុរិយោដី​ប្រកាស​រួម​ស្តីពី​ការទប់ស្កាត់​ការសាងសង់​ខុសច្បាប់​

0


​បន្ទាយ​មាន​ជ័​យះ ដើម្បីអោយ​ដំណើរការ​អនុវត្ត​ច្បាប់​លើ​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ស្របទៅតាម​នីតិវិធី​អាជ្ញាធរ​និង​មន្ទីរ​សុរិយោដី​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​រួម​ស្តីពី​ការទប់ស្កាត់​ការសាងសង់​គ្មាន​លិខិត​អនុញ្ញាតិ​ឬ​ការសាងសង់​ខុសពី​លិខិត​អនុញ្ញាតិ​រវាង​ក្រសួងមហាផ្ទៃ​និង​ក្រសួង​រៀបចំ​

ដែនដី​នង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​សំណុំ​ឯកសារ​ស្នើរ​សុំ​លិខិត​អនុញ្ញាតិ​សាងសង់​។​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅ​សាលាក្រុង​ប៉ោយប៉ែត​ក្រោម​ការចូលរួម​ពី​៊​លោក​ភឿង​សុភ​ណ័ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​និង​លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​
យោងតាម​របាយការណ៍​របស់លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ចំពោះ​ការខ្វះ​ធនធានមនុស្ស ខ្វះ​សំភា​រះ ខ្វះ​កិច្ចសហប្រតិបត្តិការ​ចូល​រួម​ពី​អ្នក​ពាក់​ព​ន្ធ័​ក្នុងការ​ទប់ស្កាត់​សំណង់​មិន​រៀបរយ សំណង់​សាងសង់​ខុសច្បាប់​មិនអាច​ទប់ស្កាត់បាន​ដែល​តែងមាន​ការ​អន្តរា​គម​ពី​អ្នកមានអំណាច​។​តែ​ទោះ​ជាមាន​បញ្ហា​ប្រឈម​ច្រើន មន្ទីរ​នៅតែ​បន្ត​ជំរុញ​ការងារ​អភិវឌ្ឍន៍​វិស័យ​ដីធ្លី សំណង់ និង​ការរៀបចំ​ដែនដី​នគរូបនីយកម្ម​អោយ​កាន់​តែមាន​មូលដ្ឋាន​រឹម​មាំ​ង​ធ្វើអោយ​ដី​ធ្លិ និង​សំណ​ប់ ប្រែក្លាយជា​ប្រភពធនធាន​ពិតប្រាកដ សម្រាប់ ការអភិវឌ្ឍន៍ និង​ត្រូវបាន​ប្រើប្រាស​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព ។

លោក ចុង ផែត អភិបាលរង​ខេត្ត​បាន​សង្កត់ធ្ងន់ថា​សំណង់​ខុសច្បាប់​បាននិងកំពុង​តែ​រីក​រាលដាល​នៅក្នុង​ខេត្តបន្ទាយមានជ័យ​យ៉ាងគំហុក​ដែល​បង្ក​ភាពស្មុគស្មាញ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត តែ​ទោះជា​យ៉ាងណា ក្នុង​មួយ​រយះពេល​ក្រោយនេះ​ខេត្ត​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​លើ​ម្ចាស់​សំណង់​ទាំងនោះ​តាមរយះ​គ​ណះ​ក​ម្មា​ការ​ចំរុះ​ដោយមាន​ការហាមឃាត់​និង​កោះហៅ​ម្ចាស់​សំណង់​មក​ធ្វើការ​អប់រំ​ណែនាំ​អោយ​អនុវត្តតាម​នីតិវិធី​ច្បាប់​សំណង់​។ លោក ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀន​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សុរិយោដី​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​សំណង់​តូចធំ​កំពុង​ត្រូវបាន​រីកដុះដាល​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ។ ដូចនេះ​មន្ត្រី​ជំនាញ​ត្រូវធ្វើ​ការត្រួតពិនិត្យ​នូវ​រាល់​ឯកសារ លិខិត​អនុ​ញ្ញ​ត​សាងសង់ និង​គុណភាព សុវត្ថិភាព​សំណង់ ជាមួយនេះ​មន្ត្រី ជំនាញ​មិនត្រូវ​ទាមទា​ឬ ប៉ះពាល់​នូវ​ប្រយោជន៍​ផ្ទាល់ខ្លួន​លើ​តំលៃ​សេ​វ៉ា​សា​ធារ​ណះ ។

លោក ក៏បាន​ប្រមាន​ផងដែរ​សុំអោយ​បញ្ឈប់​ជាបន្ទាន់ និង​ដកខ្លួន​ចេញ​អោយ​ឆ្ងាយ ពី​ការពាក់ព័ន្ធ​ក្នុងការ​ទារលុយ ទារ​កាក់​ដោយ​ខុសច្បាប់ ។​ក្នុងនោះដែរ លោក​. ភឿង សុ​ភ័​ណ្ឌ ក៏បាន​មានប្រសាសន៍​បន្ថែមថា​ដោយសារតែ​មើលឃើញ​ពី​បញ្ហា​សំណង់​ខុសច្បាប់​ជាច្រើន​ដែល​កំពុង​រីកដុះដាល់​យ៉ាងខ្លាំង​នេះហើយ​ទើប​ក្រសួងមហាផ្ទៃ​និង​ក្រសួង​រៀបចំ​ដែនដី​បានកំណត់​នូវ​ខ្លឹមសារ​រួម​ខាងលើ​ដើម្បីអោយ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ជៀសវាង​ការមើល​បំណាំ​គ្នា​។​ដូច្នេះ​អាជ្ញារ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ត្រូវ​អនុត្ត​អោយបាន​នូវ​ខ្លឹមសារ​រួម​នេះ​។