​អជ្ញាធរ​ខេត្តស្ទឹងត្រែង​កម្ពុជា​ជួបប្រជុំ​ទ្វេរ​ភាគី​ជាមួយ​ខេត្ត​ចំប៉ា​សាក់​ឡាវ​

0

ខេត្តស្ទឹងត្រែង​៖​កម្ពុជា​និង ខេត្ត​ចំប៉ា​សាក់​ឡាវ​រៀបចំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិ​ស​យ័​ជាពិសេស​ការងារ សន្តិសុខ​ព្រុំដែន​ដើម្បី​ធា នា ការងារ សណ្តាប់ធ្នាប់​សង្គម ឲ្យ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរក្នុង​កិច្ចប្រជុំ​ទ្វេរ​ភាគី កម្ពុជា .​ឡាវ លើក​ទី​១១​ដែល​

រៀបចំ​ធ្វើឡើ់ង​នៅ​សណ្ឋាគារ​ចំប៉ា​សាក់​ហ្គេ​ន ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​ថ្ងៃទី​១២​វិច្ឆិកា​ឆ្នាំ ២០១៤​ឯកឧត្តម​កុល សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង មាន​ប្រសា​ស​ន៏​ថាៈ​ការងារ​សន្តិសុខ​ព្រុំដែន ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ នៃ​ប្រទេស​ទាំងពីរ​មានការ​រីកចំរើន ជឿនលឿន​ប្រជាពលរដ្ឋ​រស់នៅ​មាន​ភា​ព​សុខសាន្ត​និង​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​។DSC04912

លោក​កុល សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​បន្ថែមថាៈ​ឆ្លងតាម​កិច្ចប្រជំ​នេះ​អាជ្ញាធរខេត្ត នៃ​ប្រទេស​ទាំងពីរ​និង ពង្រឹង​កិច្ចសហប្រតិបត្តិការ រួមគ្នា​នៅតាម​ខ្សែបន្ទាត់ ឬ​ច្រកព្រំដែន​នានា​ដើម្បី ប្រ​យោ​ជ​ន៏​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ គឺ​ខេត្ត​ទាំងពី​បាន​ព្រមព្រៀងគ្នា ក្នុងការ​រៀបចំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ លើ​ការគ្រប់គ្រង​ច្រកទ្វា​អន្តរជាតិ​ត្រពាំង​គ្រៀល កម្ពុជា​និង​ច្រក​ណង​ណុ​ក​ខាន​ឡាវ បាន​សហ​ការផ្តល់សេវា​ចេញចូល​របស់​ភ្ញៀវ​ជាតិ ក្នុងការ​ចូលរួម​

លើក​កំពស់​វិ​ស​យ័​ពាណិជ្ជកម្ម វិនិយោគ ការដឹកជញ្ជូន និង​ទេសចរ​ណ៏ ការផ្តល់​ព័ត៌មាន​និង​ផ្លាស់ប្តូរ សភាព​ការចាំបាច់​នានា រវាង​ខេត្ត​និង​ខេត្ត ឬ​ប្រទេស​និង​ប្រទេស​ទាំងពីរ បានធ្វើ​ដំណើរ​ចេញចូល តាម​ច្រក​នានា​ក្នុង​តំបន់ ដែល​នៅ​ជិតគ្នា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម លក្ខណៈ​គ្រួសារ​ដោយ​ស្របច្បាប់​ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​រួមទាំង​ការសួរសុខទុក្ខ​ក្រុមគ្រួសារ​និង​ការ​ព​ញ​យា​បាល​ជំងឺ​ផងដែរ​។DSC04928

​លោក​ប៊ុន​ថង ឌី​វិសៃ អភិបាលខេត្ត​ចំប៉ា​សាក់​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ​បាន​សំដែង ការគាំទ្រ​ដល់​កិច្ចព្រមព្រៀង ទៅលើ​លទ្ធផល​ក្នុង​កិច្ចប្រជំ​នេះ ពីព្រោះថា​៖​ប្រទេស​ក៏ដូចជា​ខេត្ត យើង​ទាំង​ពីរបាន​ចង​សម្ព​ន្ធ័​ភាព ល្អ​ជាមួយគ្នា​ជា​យូរ​មកហើយ ចំណែក​រាល់​កិច្ចការងារ ក៏បាន​ធ្វើការ​ទាក់ទង​គ្នា​ទៅវិញទៅមក​បានល្អ​ប្រសើ​រ​ផងដែរ​។​លោក អភិបាលខេត្ត​ចំប៉ា​សាក់​បាន​សន្យាថា​៖​ភាគី​ទាំងពីរ​ឡាវ​និង​កម្ពុជា​និង​រួម​សហការគ្នា​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន​ព្រមទាំង​អនុវត្ត​នូវ វិធាន​ការរួម មធ្យោបាយ​រួម រវាង​កំលាំង​សន្តិសុខ​នៅតាម​ខ្សែបន្ទាត់​ព្រុំដែន​ដើម្បី​កាត់បន្ថយ និង​លប់បំបាត់​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ទប់ស្កាត់​ការរត់​ព​ន្ធ័​ទំនិញ​ខុសច្បាប់​ផ្សេងៗ​DSC04903

និង​បទល្មើស​ឆ្លងដែន​។​​សូមបញ្ជាក់ថា​៖​កិច្ចប្រជុំ​ថ្នាក់​អភិបាលខេត្ត​ទាំងពីរ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កំណត់ហេតុ​កិច្ច​សហប្រតិបត្តិ ការ​ណ៏​រួមគ្នា​ជា​ផ្លូវការ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ​នៅតាម​ខ្សែបន្ទាត់​ព្រុំដែន​ដែលមាន​ប្រវែង​២៥៧​គីឡូ​ម៉ែ​ត្ត​រូ​ម​និង ច្រករបៀង​សំរាប់​ក្នុងការ​ធ្វើចរាចរ​ណ៏​ចេញចូល​បាន​ងាយស្រួល​និង​ផ្តល់នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ណ៏ និង ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត នៅតាម​ព្រុំដែន​នៃ​ប្រទេស​ទាំងពីរ​៕