​មេធាវី​អត់​កាត​គ្រី​ម្នាក់ ជំនាញ​បោកប្រាស់​ប្រាក់​ជនរងគ្រោះ ត្រួវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ឃាត់ខ្លួន​

0

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ម្នាក់ ដែល​គេ​ស្កាល់​ថា ជា​មេធាវី​ជំនាញ​បោកប្រាស់​ប្រជាពលរដ្ឋ ត្រួវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ។ ហេតុ​ការ​ណ៏​ចាប់​ឃាត់ខ្លួន​នេះ បាន​កើតឡើង​

កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ​ជនសង្ស័យ​ដែលជា​មេធាវី​បោកប្រាស់​ឈ្មោះ សុខ ស៊ីណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។download (3)

ចំណែក​ជនរងគ្រោះ​ឈ្មោះ ណាយ ប៊ុនថន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ប៉ូលីស មាន​ស្រុកកំណើត​ភូមិ​បឹង​លាច ឃុំ​ចំបក ស្រុក​បាទី ខេត្តតាកែវ ,​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុង​-​ខេត្ត​ប៉ៃលិន ដោយ​បោកប្រាស់​អស់ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល ។​
ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​, កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ ជនរងគ្រោះ បាន​អង្គុយ​យាម​នៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ស៊ីណា កំពុង​រត់ការ​រឿង​អ្វី ក៏មាន​ការទំនាក់ទំនង​គ្នា ដោយ​ជនសង្ស័យ បាន​សួរនាំ​ពី​រឿង​កូនប្រុស​របស់​ជនរងគ្រោះ​ដែល​ជាប់ពន្ធនាគា ពេលនោះ​ជនសង្ស័យ​បាន​និយាយថា​ចាំ​គេ​ជា​អ្នក​រត់ការ​ឲ្យ ដើម្បី​ឲ្យ​កូន​របស់​ជនរងគ្រោះ​មក​នៅក្រៅ​ឃុំ ,​បន្ទាប់មក ជនសង្ស័យ​បាន​ទា​លុយ​ពី​ជនរងគ្រោះ ចំនួន​១០​ម៉ឺន​រៀល ដើម្បី​ចាក់​សាំង​ឡាន រត់ការ ។download (2)

ប្រភព​បន្តថា​៖ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ទៅ​ភ្នំពេញ ស្រាប់តែ​ជនសង្ស័យ​បាន​ទូរស័ព្ទ ទា​លុយ​ចំនួន​១០០​ដុល្លារ​ថែមទៀត ដើម្បី​ទៅ​ជួប​ជាមួយ​ទីប្រឹក្សា​លោកជំទាវ បាន ស្រីមុំ ឲ្យ​ជួយ​និយាយ ដើម្បី​ឲ្យ​កូន​ជនរងគ្រោះ​ចេញពី​ពន្ធនាគា ប៉ុន្តែ​ជនរងគ្រោះ​មិនមាន​លុយ​១០០​ដុល្លារ​នោះទេ មានតែ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​នៅថ្ងៃនោះ​ដែរ​ជនរងគ្រោះ​បាន​វេ​លុយ តាម​វី​ង ចំនួន​២០​ម៉ឺន ទៅ​ឲ្យ​ជនសង្ស័យ ចំណែក​ថ្លៃ​ទឹក​វេ​លុយ​គឺ​ជនសង្ស័យ​ជា​អ្នកចេញ ។download

ប្រភព​បន្តទៀតថា​៖ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក ជនសង្ស័យ បាន​ទូរស័ព្ទ​មក​ជនរងគ្រោះ​ម្តងទៀត ដោយ​ឲ្យ​ត្រៀម​លុយ​ចំនួន​១២០០​ដុល្លារ ដើម្បី​ប្រគល់​ឲ្យ​ដើមបណ្តឹង រួច​ក៏​បិត​ទូរស័ព្ទ ។ បន្ទាប់មក​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក ជនសង្ស័យ​បាន​ទូរស័ព្ទ​ថា បានចេញ​ដំណើ​មកហើយ មិនដឹង​ដល់​ម៉ោង​ប៉ុន្មាន​ទេ ,​ដោយ​ចាំ​យូរពេក​នៅវេលា​ម៉ោង​១៦ រសៀល ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ ពេលនោះ​ជនសង្ស័យ​និយាយថា រថយន្ត​ខួច​មិនបាន​ទៅ​ទេ ។ ប្រភព​បន្តទៀតថា​៖ ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្រាប់តែ​ជនសង្ស័យ​មកដល់​ផ្ទះ​ជនរងគ្រោះ ដោយ ឲ្យ​ជនរងគ្រោះ​ប្រគល់​លុយ​ចំនួន​១២០០​ដុល្លារ រួច​ជនសង្ស័យ​ក៏​រៀបចំ​ឫក​សារ​ឲ្យ​មើល ប៉ុន្តែ​ដោយ​ឃើញ​សកម្មភាព​មិនសូវ​ស្រួល ជនរងគ្រោះ​ក៏បាន​តេ​ទូរស័ព្ទ ប្តឹង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​តែម្តង ។​download (1)
​លោក មាស សុ​ផុន នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំ​បួង​ខេត្ត កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិតធ្ងន់​-​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​នាំ​កម្លាំង​ចុះ​អនុវត្ត​ន៏​ច្បាប់ ចាប់​ជនសង្ស័យ​ឈ្មោះ​សុខ ស៊ីណា ពីបទ​ឆបោក បាន​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ព្រមទាំង​រិ​ប​អូស​បាន​រថយន្ត ម៉ាក​កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-0898 មួយគ្រឿង រួច​បញ្ជូនមក ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រួវបាន​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រៀប​