ក្រចេះ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង កាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា បានធ្វើកាឃាត់ខ្លួនយុវជន ប្រុសស្រីពីរនាក់ មុខសញ្ញាចែកចាយគ្រឿងញៀននិងរឹបអូសបានថ្នាំញៀន ចំនួន៦កញ្ជាប់ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែនពង្ររ ស្ថិតក្នុងភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង
ខេត្តក្រចេះ ខណៈដែលពួកគេកំពុងតែធ្វើសកម្មចែកចាយថ្នាំញៀន ។ ជនសង្ស័យ ទាំងពីនាក់ឈ្មោះ ឡាយ អេងគង់ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ មាស សូលីតា ភេទស្រី អាយុ២៤ឆ្នាំ ទាំងពីរមានទីលំនៅក្នុងភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ហើយជនសង្ស័យប្រុស,ស្រី ២នាក់ខាងលើ រួមនិងវត្ថុតាំង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ជំនាញខេត្តដើម្បីចាត់វិធានការបន្តរតាមនិតិវិធីច្បាប់ ។
បើតាមប្រភពពីមន្ត្រីនគរបាលស្រុកឆ្លូងបានបង្ហើប ថា បច្ចុប្បន្ននេះកម្លាំង នគរបាល ហាក់ដូចជាអស់ទឹកចិត្ត ក្នុងការបម្រើការងារ ដោយសាររាល់ការ ចុះអនុវត្តន៍និងចាប់បង្ក្រាបគ្រឿងញៀន ត្រូវបានប្រជាពលរដ្ឋមួយចំនួន រិះគន់ថា រាល់ការចាប់ខ្លួនជនល្មើស មិនបានមួយដង្ហើម ចង្រិតផង រួចខ្លួនមកវិញហើយធ្វើសកម្មភាពដ៍ដែល ។
ចំពោះការរិះគន់យ៉ាងចាស់ដៃទៅ លើមន្ត្រីនគរស្រុកឆ្លូង ពីសំណាក់ប្រជាពលរដ្ឋ ត្រូវបានមន្ត្រី នគរបាលមួយរូបបានបញ្ជាក់ថា នគរបាលមានសិទ្ធិត្រឹមតែចាប់បង្ក្រាប រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកការវិនិច្ឆ័យទោសជនល្មើសយ៉ាង ណានោះ គឺសម្រេចនៅលើតុលាការ ៕ ម៉េង ហ៊ាង