កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោក យឹម សុជាតិ អធិការនគរបាលខណ្ឌ សហការជាមួយ កម្លាំង មូល ដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោដឹកនាំដោយលោក ស សុភណ្ឌ ជាមេបញ្ជាការ ចុះ បង្ក្រាប ចោរ គាស់ ផ្ទះប្រដាប់អាវុធបានម្នាក់ដែលបានធ្វើ
សកម្មភាពគាស់ផ្ទះវិឡាមួយនៅក្បែរមណ្ឌលកែប្រែ(ម១)ហៅគុកព្រៃសស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៤។
ក្រោយធ្វើសកម្មភាពគាស់ផ្ទះវិឡាខាងលើនេះ ម្ចាស់ផ្ទះបានមើលឃើញសកម្មភាពចោរចូលគាស់ចំរឹងបង្អួច តាមរយៈ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទូរស័ព្ទដៃ ពេលនោះក៏ទួរស័ព្ទប្រាប់កម្លាំងនគរបាលប៉ុសិ្តរដ្ឋបាលព្រៃវែង កម្លាំងម្នាក់ដែល ប្រចាំការនៅប៉ុសិ្ត២៤ម៉ោងទៅដល់ផ្ទះកើតហេតុក៏ឃើញចោរគាស់ផ្ទះ ជនសង្ស័យឃើញដូច្នោះក៏រត់ទៅ ត្បូងរួចចុះ ពួនសំងំក្នុងប្រឡាយទឹកហើយក៏មានព្រៃឬស្សីព្រិចផងដែរ ធ្វើឲ្យកម្លាំងសមត្ថកិច្ចពិបាករុករកមួយសន្ទុះក្រោយជន សង្ស័យក៏បានបាញ់គំរាមមកលើកម្លាំងសមត្ថកិច្ច១គ្រាប់ទើបដឹងថា ជនសង្ស័យមានអាវុធ។
នាយនគរបាលប៉ុសិ៏្តរដ្ឋបាលព្រៃវែងលោក ម៉ាក គន្ធា បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ គាត់បាន មើលសកម្មភាពជនសង្ស័យម្នាក់ចូលគាស់ចំរឹងបង្អួចក្នុងបរិវេណផ្ទះវីឡាគាត់តាមរយៈកាមេរ៉ាសុវតិ្ថភាពទូរស័ព្ទ ហើយពេលឃើញដូច្នោះម្ចាស់ផ្ទះវីឡាក៏ទូរស័ព្ទរាយការណ៏មកកម្លាំងប៉ុសិ៏្តលោកក៏បញ្ជាឲ្យមន្ត្រីប្រចាំការឡើងទៅមើលក៏ឃើញហើយជនសង្ស័យក៏ព្យា យាមរត់គេចចុះពួនក្នុងប្រឡាយទឹករួចក៏បាញ់គំរាមមកលើសមត្ថកិច្ច១គ្រាប់ទើបដឹងថា ជនសង្ស័យមានអាវុធ។
លោក ម៉ាក គន្ធា បន្តថា ដោយបានការចូលរួមដឹកនាំនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៏ទោ យឹម សុជាតិ អធិការនគរបាលខណ្ឌដង្កោនោះទាំងកម្លាំងនគរបាលប៉ុសិ្តទាំងកម្លាំងព្រហ្មទណ្ឌ ខណ្ឌសហការជាមួយ កម្លាំង កងរាជអាវុធហត្ថធ្វើការឡោមព័ន្ធជុំវិញព្រៃឬ ស្សីព្រិចក្នុងប្រឡាយដោយទទួលខុសត្រូវខ្ពស់និងប្រុងប្រយ័ត្នបំផុតព្រោះ ជនសង្ស័យមានអាវុធខ្លី១ដើម។ ក្រោយមកនៅវេលាម៉ោង១២និ៣០នាទីថ្ងៃត្រង់កម្លាំងប៉ុសិ្តម្នាក់ក៏បានចុះទៅក្នុងទឹក ប្រឡាយរុករកក៏ក្របួចចាប់បានជនសង្ស័យខណៈដែលជនសង្ស័យលឹបក្នុងទឹក។ដោយឡែកលោកវរសេនីយ៏ទោ យឹម សុជាតិ អធិការនគរបាលខណ្ឌដង្កោក៏បានប្រាប់ឲ្យដឹង ដែរថា ជន សង្ស័យមានឈ្មោះ ឃិន សំរឹត ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅ កោះដាច់ និងមានទីលំនៅ បច្ចុប្បន្នផ្ទះនៅ ក្នុងបុរី ចំការដូង ហើយក្នុងនោះសមត្ថកិច្ចយើងបានដកហូតបានអាវុធខ្លី១ដើមម៉ាកឡុកដែលគេទម្លាក់ចូលក្នុងទឹកប្រឡាយ ។
លោកវរសេនីយ៏ទោ យឹម សុជាតិ បន្តថា ក្រោយពីចាប់ខ្លួនជនសង្ស័យបានសមត្ថកិច្ចយើងក៏នាំជនសង្ស័យទៅឆែកឆេរលំនៅដ្ឋានក្នុងបុរីចំការដូងដកហូតបានវត្ថុតាងមួយចំនួនធំផ្សេងទៀតពាក់ព័ន្ធនិងបទល្មើស។លោកវរសេនីយ៏ទោ យឹម សុជាតិ ក៏បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យគាស់ផ្ទះប្រដាប់អាវុធនេះជាមុខសញ្ញាចាស់ធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះនៅសង្កាត់ច្រោយចង្វារម្តង និងគាស់ផ្ទះក្នុងខណ្ឌសែនសុខម្តងដែរយកបានអាវុធខ្លីម៉ាកឡុក១ដើម ដែលគេប្រើប្រាស់បាញតដៃសមត្ថកិច្ចយើង។នៅក្នុងផ្ទះជនសង្ស័យក៏មានគ្រួសារគេរស់នៅផងដែរឃើញមានប្រពន្ធជនសង្ស័យនិងម្តាយព្រមទាំងកូនតូច។ ទោះបីជាយ៉ាងនេះក្តីជនសង្ស័យសមត្ថកិច្ចកំពុងសួរនាំនិងកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕