កំពង់ធំៈ ប្រជាពលរដ្ឋចំនួន ១៩គ្រួសារកើតទុកមិនសុខចិត្ត ចំពោះអាជ្ញាធរស្រុកសណ្តាន់ ដែលមិនព្រមធ្វើ ការដោះស្រាយបញ្ហារទំនាស់ដីធ្លីចំនួន១៩គ្រូសារ តាំងពីសម័យជំនាន់លោក ស៊ឹម វណ្ណា ជាអភិបាលស្រុក រហូតដូរអភិបាលស្រុកថ្មី ក៏មិនខ្ចីអើពើចំពោះសុខទុក្ខ និងដោះស្រាយទំនាស់ ព្រមទាំងបានពន្យាពេលឲ្យក្លាយទៅជាជំងឺរ៉ាំរ៉ៃ។
ប្រជាពលរដ្ឋមកពីភូមិស្រែវាល ឃុំដងកាំបិត ស្រុសណ្តាន់ ខេត្តកំពង់ធំ ចំនួន១៩គ្រួសារ បានលើកគ្នាមកតវ៉ា នៅចំនុចដីដែលមានទីតាំងស្ថិតនៅចំនុចអូងាវ ឃុំ ដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយអះអាងថា ជាដីរបស់ពួកគាត់ និងបានអាស្រ័យផល ដាំដំណាំស្វាយចន្ទីរ និងដំណាំផ្សេងៗជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៩មកម្លេះ តែបច្ចុប្បន្ននេះ ត្រូវបានក្រុមហ៊ុនចំការកៅស៊ូ ស៊ីអរស៊ីខេ បានធ្វើការឈូសឆាយដំណាំពួកគាត់ចោល ហើយបានដាំដំណាំកៅស៊ូពីលើ តែត្រូវបានប្រជាពលរដ្ឋនាំគ្នារារាំង មិនអោយដាំទើបការថែរក្សា កៅស៊ូនៅលើដីទំនាស់ត្រូវបានអាក់ខាន ។
សម្ភាសផ្ទាល់ជាមួយតំណាង សំលេង និងរូបភាពតំណាងសហគមន៍ឃុំដងកាំបិទបានអះអាងថា ដីនេះគឺជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយកន្លងមកប្រជាពលរដ្ឋបានដាំដំណាំស្វាយចន្ទីរ និងដងជ័រ អាស្រ័យផលពីព្រៃឈើនេះជារៀងរាល់ឆ្នាំតែត្រូវបានក្រុមហ៊ុនចំការកៅស៊ូស៊ីអរស៊ីខេ មកឈូសដំណាំពូកគាត់ចោលហើយយកកៅស៊ូមកដាំ
ជំនួស ដោយពុំមានការដោះស្រាយ ជាដី ឬជាសំណងផ្សេងៗ ក្នុងនោះដែរប្រជាពលរដ្ឋទាំង១៩គ្រួសារដែល មានដីនៅចំនុចទីតាំងដីទំនាស់នេះ បានផ្តិតមេដៃប្តឹងទៅលោក ស៊ឹម វណ្ណា អភិបាលស្រុកសណ្តាន់ និងអភិបាលខេត្តកំពង់ធំ ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ និងដោះស្រាយដ៏សមស្រម តាមអនុសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យអាជ្ញាធរមូលដ្ឋានធ្វើការ
សម្របសម្រួលជាមួយប្រជាពលរដ្ឋ និងក្រុមហ៊ុនករណីមានផលប៉ះពាល់ទៅនិងដីអាស្រ័យ ផលរបស់ប្រជាពលរដ្ឋ ឬឲ្យក្រុមហ៊ុនឃ្វៀលចេញ ឬក៏ដោះស្រាយជាសំណងណាមួយដែលអាចទទួលយក បាន តែលោក ស៊ឹម វណ្ណា អភិបាលស្រុកចាស់ មិនបានធ្វើបានដោះស្រាយបញ្ហារទំនាស់ដីធ្លីរហូតចូលនិវត្តន៍ ។
ចំណែកលោក អ៊ុន បុត្ត អភិបាលស្រុកសណ្តាន់ដែលទើបនឹងកាន់ថ្មី បានឲ្យដឹងថាក្រុមហ៊ុនបានប្រើប្រាស់ឈូសឆាយដាំកៅស៊ូរួចហើយ ចាប់តាំងពីឆ្នាំ ២០០៨ ហើយមិនដឹងថា អាជ្ញាធរគាត់ដោះស្រាយយ៉ាងម៉េចនោះទេ ក្រោយពីសម្តេចលោកមានប្រសាសន៍រឿងដីពាក់ព័ន្ឋនឹងក្រុមហ៊ុនឲ្យឃ្វៀលឲ្យប្រជាពលរដ្ឋ ទើបមានតំណាងប្រជាពលរដ្ឋឃុំដងកាំបិត បានលើកគ្នាមកតវ៉ាទាមទារយក ដីមក ចំណែកខ្ញុំបានបញ្ជាក់ឲ្យដឹងថា ខ្ញុំមិនដោះស្រាយទេជាដាច់ខាត ដោយសារតែដីហ្នឹងក្រុមហ៊ុនបានប្រើប្រាស់ រួចរាល់ហើយ បើសិនជាខ្ញុំដោះស្រាយលុះត្រាតែក្រុមហ៊ុនទើបតែចាប់ផ្តើមដំណើរការលើដីនេះ ។
លោក អួង ម៉ាលី អធិការស្រុកសណ្តាន់ បានឲ្យដឹងថា ប្រជាពលរដ្ឋបានមកប្តឹងទាមទារដីនៅចំនុចនេះ គឺជា ការត្រឹមត្រូវដោយសារតែ ទីនេះប្រជាពលរដ្ឋបានដាំដំណាំ តែត្រូវក្រុមហ៊ុនមកឈូសឆាយដីរបស់ពួកគាត់ ដោយពុំមានការដោះស្រាយ ទើបបានជាពួកគាត់បាននាំគ្នាតស៊ូ ទាមទារដីមកវិញដើម្បីដាំដំណាំ។