រ៉ឺម៉កកង់បី បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់ពីបានបុកម៉ូតូ អ៊ែប្លេកមួយគ្រឿង ពេញទំហឹង ជិះបញ្ច្រាសទិស ប៉ុន្តែមិនបណ្តាលឱ្យនណារម្នាក់ រងរបួសនោះទេ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០៥នាទីយប់ថ្ងៃទី
១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រង់ចំណុចមុខក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ 
ប្រភពពត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញរ៉ឺម៉កកង់បីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចមុខក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ស្រាប់តែមានម៉ូតូអ៊ែរប្លេកពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ1V-5151 ជិះគ្នា៣នាក់ធ្វើដំណើរបញ្ច្រាសទិសខាងស្តាំដៃរ៉ឺម៉កកង់បីឆ្លងទៅផ្លូវម្ខាងទៀតយ៉ាងលឿន ធ្វើឱ្យ
អ្នកបើករ៉ឺម៉កកង់បីចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹង បណ្តាលឱ្យរ៉ឺម៉កកង់បីរងការខូចខាត ម៉ូតូសណ្តោងផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនបណ្តាលឱ្យនណារម្នាក់រងរបួសនោះទេ ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាង យល់ព្រមសម្របសម្រួលគ្នា ដោយយកយាន្តជំនិះទៅជួសជុលរៀងៗខ្លួន ព្រោះមិនចង់រំខាន់ ដល់សមត្ថកិច្ច ។ 
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយសារអ្នកបើកបរម៉ូតូ អ៊ែរប្លេក ជិះបញ្ច្រាសទិសខាងស្តាំរ៉ឺម៉កកង់បី រួចឆ្លងថ្នល់មិនមានការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ ៕




































