​រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​បណ្តាលអោយ​រង​ការខូចខាត​យ៉ាងដំណំ​

0

​រថយន្ត​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក រ៉េ​ន​រ៉ូ​វ័រ និង​មួយគ្រឿង​ទៀត ម៉ាក​ហ្វ​ត បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​គ្នា​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ជាប់​នឹង​ក្រដាស​សាំង តូ​តា​ល់ ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ បណ្តាលអោយ​

រថយន្ត​ទាំង​២ ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។ ដែល​ហេតុ គ្រោះថ្នាក់​ខាងលើ​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​2
​យោងតាម​ប្រភពព័ត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ ស​ង្គេ​ត​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក រ៉េ​ន​រ៉ូ​វ័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V- 8888 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុច​កើត ហេតុ​ស្រាប់​តែមាន​នារី​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក ហ្វ​ត ស៊េរី​ទំនើប ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​រ៉េ​ន​រ៉ូ​វ័រ ពេញ ទំហឹង​បណ្តាលអោយ​រថយន្ត​ទាំង​បោក​ផ្ទប់​គ្នា រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទាំងសងខាង​។​4
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ សម្របសម្រួល​ភាគី​ទាំងពីរ ដោយ​ភាគី​ខាង ម្ចាស់​រថយន្ត​ហ្វ​ត សុខចិត្ត​ចេញ​សំណង​ថ្លៃ​ខូចខាត​ទាំងអស់​ទៅខាង​ភាគី​ខាង​ម្ចាស់​រថយន្ត​រ៉េ​ន​រ៉ូ​វ័រ ហើយ បញ្ចប់ រឿង​នៅ​ហ្នឹង​កន្លែងកើតហេតុ​ភ្លាមៗ​។​6
​សូមបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​ភាគី​ខាង​ម្ចាស់​រថយន្ត ហ្វ​ត បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់ ណាមួយ​ទើបតែ​ចេញ​មកពី​ហូប​ការ​ទៀត អាច​នឹងមាន​សារធាតុ​ស្រវឹង​ជាប់​ខ្លួន​បន្តិចបន្តួច​ដែរ ទើប​បណ្តាលអោយ​មានរឿង​ដូចនេះ​កើតឡើង​តែម្តងទៅ ៕1