បង្ក្រាបបាន រថយន្ដម៉ាកហ៊ីយុនដាយ ចំណុះ៣តោនកន្លះ ពណ៌ស ផ្ទុកឈើប្រណិត ប្រមាណជាង៤ម៉ែត្រគូប ដោយមានរថយន្ដព៌ណត្រេអ៊ី ជួយបិទគូទ និងបាញ់តដៃមកលើសម្ថកិច្ចផងនោះ ត្រូវកម្លាំងកងរាជអាវុធ ហត្ថ ខណ្ឌព្រែកព្នៅ
សហការជាមួយ សង្កាត់ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីយប់ ថ្ងៃទី ១៣ ខែវិច្ឆិកា នៅចំណុច គល់ស្ពានព្រែកព្នៅខាងលិច ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពី ព្យាយាមតបតនិងគេច ពីកម្លាំងសមត្ថកិច្ច លែងរួច។
លោកវរៈសេនីយ៍ទោ ភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឲ្យដឹងថា កាលពី យប់ ថ្ងៃទី១៣ខែវិច្ឆិកា នៅម៉ោងជាង៨ កម្លាំងល្បាត នៃកម្លាំងអាវុធហត្ថខណ្ឌ កំពុង ល្បាតតាមដងផ្លូវ ទំនប់ កប់ស្រូវ ត្រង់ចំណុចព្រំប្រទល់រវាងខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ ដោយមានការសង្ស័យ លើ រថយន្ដដឹកឈើប្រណិតខាងលើ ក៏បញ្ជាឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យតែរថយន្ដនេះ មិនព្រមឈប់ ឡើយ ហើយខំព្យាយាមបើកគេចពីសមត្ថកិច្ច ។ ក្នុងពេលដែលសមត្ថកិច្ច កំពុងតាមរថយន្ដដឹកឈើនេះ មាន រថយន្ដ ម៉ាកមីស៊ីប៊ី ពណ៌ ត្រេអ៊ី១គ្រឿង តាមជួយបិទគូទដោយបាញ់តជាមួយ សមត្ថកិច្ច ព្រមទាំងបើក កៀរថយន្ដ សមត្ថ កិច្ចនិងបុក ម៉ូតូកម្លាំងដែលមកជួយអន្ដរាគមន៍ថែមទៀត ។
ធ្វើឲ្យម៉ូតូសមត្ថកិច្ច២គ្រឿង ត្រូវខូចខាត និង រថយន្ដ១គ្រឿងត្រូវខូចខាតផងដែរ ។ តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែបន្ដ តាម ប្រម៉ាញ់ រហូតដល់គល់ស្ពានព្រែកព្នៅខាងលិចទើប អាចឃាត់រថយន្ដល្មើសបាន ។លោកមេបញ្ជាការបានបញ្ជាក់ថាក្នុងប្រតិការនេះ សមត្ថកិច្ចឃាត់បាន រថយន្ដម៉ាកហ៊ីយុនដាយ ១ គ្រឿងដែលផ្ទុកឈើប្រណិតពេញ និងរថយន្ដមីស៊ីប៊ីស៊ី ១គ្រឿង ពណ៌ត្រេអ៊ី យកមករក្សាទុក នៅបញ្ជា ការដ្ឋាន អាវុធហត្ថខណ្ឌព្រែកព្នៅ។ ចំណែកជនដៃដល់បាញ់តបត រារាំង សមត្ថកិច្ច បានគេចខ្លួនបាត់ ។
លោក អភិបានរងខណ្ឌ ព្រែកព្នៅបានបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើខណ្ឌរៀបចំបញ្ជូន ទៅ សង្កាត់ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ រក្សាទុកនិងរៀបចំសំណុំបែបបទ បញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ។ឯជនដែដល់នឹងអ្នកពាក់ព័ន្ធ ប្រគល់ជូនអង្គភាពជំនាញ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា ឈានទៅឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
រហូតដល់រសៀល ថ្ងៃទី១៤ខែ វិច្ឆិកានេះឈើប្រណិតនិងរថយន្ដដឹក ឈើត្រូវបានកម្លាំងកង រាជ អាវុធហត្ថ បញ្ជូនទៅសង្កាត់រដ្ឋបាល ព្រៃឈើរាជធានីភ្នំពេញ រួចហើយ។លោក ឈាង ធីណា នាយរងសង្កាត់រដ្ឋបាល ព្រៃឈើរាជធានីភ្នំពេញឲ្យដឹងថា តាមការ ត្រួត ពិនិត្យវាស់វែងរបស់មន្ដ្រីជំនាញ ឈើនេះជាប្រភេទឈើធ្នង់ ចំនួន៤៧ដុំ សរុបមានចំនួន ៤, ម៉ែត្រគូប ០១៣
។ លោកចាត់ទុក ថានេះជាបទល្មើសមានសភាពសាហាវ បើពុំមានការប្រឹងប្រែងរបស់កងរាជ អាវុធ ហត្ថ ខណ្ឌព្រែកព្នៅទេ បទល្មើសនេះពិបាកនឹង បង្ក្រាបបាន ៕




































