យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​និង​បាញ់​យុវជន​មួយក្រុម​ទៀត​របួសធ្ងន់​ពីរ​នាក់​

0

​យុវជន​មួយក្រុម ជិះ​ម៉ូតូ​ដេញ​កាប់ និង​បាញ់​យុវជន​មួយក្រុម​ទៀត តាម​ដងផ្លូវ​យ៉ាង​អាណា​ធិ​ប​តយ្យ​បណ្តាលឱ្យ​យុវជន​២​នាក់ រងរបួស​ធ្ងន់ ត្រួវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល

នៅ​ចំណុច​គល់ស្ពាន ព្រះមុនីវង្ស​ថ្មី ត្រើយ​ខាងកើត ស្ថិតនៅក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។​5

​យុវជន​រងគ្រោះ​ទី​១. ឈ្មោះ ហ៊ុយ វណ្ណ​ធាង អាយុ​២២​ឆ្នាំ ត្រូវគេ​បាញ់​ចំ​ចំនួន​៣​គ្រាប់ ដោយ​មួយ​គ្រាប់​ចំ​ដៃ​ខាងឆ្វេង និង​ពីរ​គ្រាប់​ទៀត​ចំ​ភ្លៅ រងរបួស​ធ្ងន់ ចំណែក​ជនរងគ្រោះ​ទី​២.​ឈ្មោះ រស់ សំបូរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវ​មួយ​គ្រាប់​ចំ​ដៃ​ខាងស្តាំ បណ្តាលឱ្យ​ដួល​ម៉ូតូ​បាក់ដៃ​ស្តាំ​របួសធ្ងន់​តែម្តង ។​4

ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​យុវជន​ពី​ក្រុម​ជិះ​ម៉ូតូ​ដេញ​គ្នា​តាំងពី​សង្កាត់ ចាក់អង្រែ​ក្រោម តាមផ្លូវ​ជាតិ​លេខ​២ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​១ ដោយ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ខណៈ​មកដល់​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រើយ​ខាងកើត គេ​ឃើញ​ភាគី​ក្រុមយុវជន​ដែល​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​បាន​ដក​កាំភ្លើង បាញ់​ភាគី​ក្រុមយុវជន​មួយក្រុម​ទៀត បណ្តាលឱ្យ​របួសធ្ងន់​ពីរ​នាក់ ដោយ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​បី​គ្រាប់ និង​ម្នាក់ទៀត​ត្រូវ​មួយ​គ្រាប់ ។2

ទាក់ទិន​និង​ហេតុការណ៍​នេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា ជា​ករណី​គំនុំ ឬ​ក៍ជាករ​ណី​បាញ់​ប្លន់​នោះទេ ។ ចំណែកឯ​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ផងដែរ ។​​ក្រោយពេល​កើតហេតុ ក្រុមយុវជន​បង្ក បាន​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ចំណែក​យុវជន​រងគ្រោះ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ៕1