មណ្ឌលគិរី៖ ប្តីប្រពន្ធ២នាក់នៅស្រុកអូររាំងខេត្តមណ្ឌលគិរី កាលពីព្រិកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៤ត្រូវបានជនសង្ស័យបាញ់បណ្តាលអោយរងរបួសធ្ងន់ធ្នរពីរនាក់តែម្តងហេតុការណ៍នេះបានកើតឡើងនៅភូមិ ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បច្ចុប្បន្នក្រុមគ្រួសារញាត្តិមិត្តនិង
សមត្ថកិច្ចប៉ូលិសស្រុកអូររាំងកំពុងនាំយកមកសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត លោក ប៊ូ ប៊ុនឈាត អធិការដ្ឋានស្រុកអូររាំង បានបញ្ជាក់ប្រាប់ថាលើករណីនេះគឺតាមការសន្និដ្ឋានបថមគឺប៉ុនប៉ងមនុស្សឃាតផ្តើមឡើងដោយជនសង្ស័យជាអ្នកបង្កនេះមានការលួចស្រលាញកូនស្រីរបស់ជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធនោះនិងមានការប្រចណ្ឌ័ច្រើនទើបកើតរឿងបែបនេះតែម្តងទៅ ។
មុនពេលកើតហេតុបើតាមលោកអធិការដ្ឋានស្រុក លោក ប៊ូ ប៊ុនឈាត អោយដឹងថា នៅផ្ទះជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធមានកូនក្រម៉ុំ ហើយជនសង្ស័យដែលជាអ្នកបង្កបានលួចស្រលាញ់ នៅពេលដែលមានភ្ញៀវចូលផឹកស៊ីច្រើនពេក ពេលនោះក៍ជនសង្ស័យមានការប្រចណ្ឌ័ ។នៅម៉ោងប្រមាណជា ១១ ០០នាទីយប់ជនសង្ស័យបានទៅស្រែកហៅអោយបើកទ្វាតែអ្នកផ្ទះមិនព្រមបើកទ្វាអោយ ក៍ជនសង្ស័យបានបាញ់រះតែម្តង។
លោក អធិការស្រុកអូររាំងប្រាប់ថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងនោះទី១ប្តីមានឈ្មោះ អ៊ិត ថុល អាយុ៥៤ឆ្នាំត្រូវគ្រាប់កាំភ្លើភ្លៅខាងស្តាំ និងប្រពន្ធឈ្មោះ ជា គា អាយុ៥២ឆ្នាំ អ្នកទាំពីររសនៅភូមិកើតហេតុខាងលើកំពុងនាំយកមកសង្គ្រោះនៅពេទ្យបង្អែកខេត្តំណ្ឌលគិរី ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ចឹ សុខ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិ ព្នង រសនៅភូមិកើតហេតុជាមួយគ្នាសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់មកផ្តន់ទាទោសទោតាមផ្លូវច្បាប់ ។ លោក ប៊ូ ប៊ុនឈាតបានប្រាប់ទៀតថា ជនសង្ស័យបានបាញ់រះចំនួន០៩គ្រាប់ ហើយជនល្មើសប្រើប្រាស់កាំភ្លើងម៉ាក្ស A K ៕