ជលផល​ស្ទឹង​ត្រែ​ចុះបង្ក្រាប​ដាយ​ដាក់​កាត់​អូរ​តា​ឡាស់​បួន​ករណី​

0

​ស្ទឹងត្រែង​៖​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​សហគម​ន៏​នេសាទ​អន្លង់​ថ្មបាំង​រួម​និង ប៉ុ​ស្តិ៏​រដ្ឋបាល​សាមគ្គី​ដឹកនាំ​ដោយ​លោកនាយ​ខណ្ឌ​ជលផល​ចុះបង្ក្រាប​ទីតាំង​ដាក់​ដាយ ៤​ករណី​ស្ថិ ត​នៅ​ចំណុច​ផ្សេងៗ​គ្នា​នៅ​ចំ​នុ​អូរ​ឡា​ស់ច​អូ​រត​ក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

ខេត្តស្ទឹងត្រែង​។​​ ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង លោក ប៉ែន ឈុន​ឌី បាន​ប្រាប់​ឲ្យ​ដឹងថា​ខេត្តស្ទឹងត្រែង​ជា​ប្រភព​ត្រី​មេ​ពូជ​ដ៏​សំខាន់​ហើយ​ជា​កន្លែង​បង្ក​កំណើត​របស់​ពូជ​ត្រី​ជាច្រើន​ប្រភេទ​ដែល​នាំទៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​និង​ទន្លេសាប​។​Untitled.mpg_000159559

លោក​បន្តថា​ការចុះ​បង្ក្រាប​ទីតាំង​ដាក់​ដាយ​ទាំង​៤​ករណី​ខាងលើ មាន​២​ករណី​បង្ក្រាបបាន​នៅ​ចំណុច​អូរ​ឃុន​ហាង​ភូមិ​វើ​ន​សៀន​ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នៅ​រឹបអូស​បាន​ឧ​បករ​ណ៏​ជើង​ម៉ាស៊ីន​១ តម្រង​ដងត្រី​ចំណួន​២ អាំង​វិ​ទ័​រ​ចំនួន ២​គ្រឿង ដង​ចាក់​ត្រី​ចំនួន​២ គូ​ម​បំភ្លឺ​ចំនូ​ន ១ បង្គោល​ដាក​ដាយ​ចំនួន​១២​ដើម របាំង​ព្រួល​ប្រវែង​២.៥​ម ទូក​២​គ្រឿង អាគុយ​ចំនួន​២ ចំណែកឯ​ជនសង្ស័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចេញ​ចាប់​ប្រផាត់​ប្រ​ភីង តែ​ត្រូវ​រត់គេចខ្លួន​បាត់់ ។​ ​Untitled.mpg_000198464
​ ​លោកនាយ​ខណ្ឌ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជនល្មើស​ដែល​លបលួច​ដាក់​ដាយ​នោះ​ពួកគេ​តែងតែ​ធ្វើ​នៅពេល​យប់ ហើយ​ពេល​ថ្ងៃ​ពួកគេ​បាន​ដក​ដាយ​ចេញ​វិញ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​អារ​ម្ម​ណ៏ ទោះជា​យ៉ាងណាក៏ដោយ​ក៏​ក្រុម​សមត្ថកិច្ច​ជំនាញ​ខិតខំ​ប្រឹងប្រែង​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​ឲ្យ​ទាល់តែ​បាន ។​ចំណែក​វត្ថុតាង​បទល្មើស​មួយចំនួន ត្រូវបាន​បំផ្លាញចោល និង​មួយចំនួន​បាន​បញ្ជូនមក​រក្សាទុក​នៅ​ខណ្ឌ​ជលផល​៕
ងិន លីម​