​ប៉ូលិសអន្តោប្រវេសន៍​ខេត្ត​៖​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៤​នាក់​បញ្ជូនទៅ​អគ្គស្នងការ គឺ​នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​

0

​ខេត្តសៀមរាប​៖ ប៉ូលិសអន្តោប្រវេសន៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​៖ បន្ទាប់ពី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​ចំនួន​២៤​នាក់​ដែល​ឆ្លងដែន​ចូលមក​ស្នាក់នៅ និង​បំរើ​ការងារ​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប ចំនួន​២​លើក​បញ្ជូនទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ចាត់​ការបន្ត​រួចមក ខាង​ប៉ូលិសអន្តោប្រវេសន៍​

ខេត្ត និង ចេញ​ប្រតិបត្តិ​ការបន្ត​ឲ្យ​ដូច​ភ្លៀងរលឹម​។​​ ​ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា​នេះ​ថា ការចុះ​ប្រតិបត្តិការ​នេះ​លោក​បាន​សុំ​គោលការណ៍​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង លោកស្នងការ​ខេត្ត​ដើម្បី​ចុះ​ត្រួតពិនិត្យ​ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ និង​បំរើ​ការងារ​ខុសច្បាប់​ក្នុង​ខេត្ត​។​u179Bu17BEu1780u1791u17B8u17E2u1794u17B6u1793u17E9u1793u17B6u1780u17CB

លោក​បន្តថា ការចុះ​ប្រតិបត្តិការ​ចំនួន​២​លើក យើង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​សរុប​ចំនួន​២៤​នាក់ ក្នុងនោះ​លើក​ទី​១/ នៅ​ម៉ោង​១៥ ថ្ងៃទី​១២​ខែវិច្ឆិកា បាន​ចំនួន​១៥​នាក់​ក្នុង​ព្រលានយន្តហោះ ដោយ​ពួកគេ​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត មក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ V.N ( ZAMIL STEEL) ជា​ក្រុមហ៊ុន​ម៉ៅការ​ជួសជុល និង​សាងសង់​នៅក្នុង​ព្រលានយន្តហោះ​ខេត្តសៀមរាប ហើយ​ពួកគេ​មក​ធ្វើជា​កម្មករសំណង់ អស់​រយៈពេល​២​ខែ​មកហើយ ដោយ​ទទួល​ប្រាក់កម្រៃ​ក្នុង​ម្នាក់ៗ​បាន​១៥​ដុល្លា​ទៅ​២០​ដុល្លា ព្រមទាំង​ស្នាក់នៅ និង​ហូបចុក​នៅ​ទីនោះ​ផងដែរ​។​u179Bu17BEu1780u1791u17B8u17E1u1794u17B6u1793u17E1u17E5u1793u17B6u1780u17CB

លោក​បន្តទៀតថា ករណី​ទី​២ នៅវេលា​ម៉ោង​៩​និង​០០​នាទី​ថ្ងៃទី​១៥​ខែវិច្ឆិកា នៅ​ចំនុច​សិប្បកម្ម​ធ្វើ​តុទូ​ចំនួន​២​កន្លែង​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ដោយ​ទទួលបាន​ប្រាក់ខែ​ក្នុង​ម្នាក់ៗ ចាប់ពី ២០០ ទៅ​៣០០​ដុល្លា ក្នុង​១​ខែ ពួកគេ​ឆ្លងដែន​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត មក​ក្នុង​ខេត្តសៀមរាប តាំងពី​ឆ្នាំ​២០០៩​មក​ដល់ពេល​ឃាត់ខ្លួន គឺ​ពួកគេ​គ្មាន​លិខិតឆ្លងដែន​ឬ​ឯកសារ​អ្វី​ទាំងអស់ ហើយក៏​មិនចេះ​និយាយ​ភាសារ​ខ្មែរ​ដែរ​។

លោក បន្ថែមទៀតថា ចំពោះ​ជនអន្តោប្រវេសន៍​ដែល​ឆ្លងដែន​ចូលមក​បំរើកា​រងារ និង​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៅតែ​បន្ត​ចុះ​ស្រាវជ្រាវ និង ធ្វើការ​នាំខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​ប្រទេស​ពួកគេ​វិញ​។​​

​យ៉ាងនេះ​ក្តី នៅ​ខេត្តសៀមរាប​គឺជា​ខេត្ត​បេះដូង​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​​ប្រទេស​កម្ពុជា ហើយ​គេ​សង្កេតឃើញថា មាន​ជនបរទេស​ជាច្រើន ពូជសាសន៍​បានមក​ទេស​​ចរណ៍​និង​ស្នាក់​នៅក្នុង​ខេត្តសៀមរាប ដោយ​មួយចំនួន ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​អាជ្ញាធរ​ជំនាញ​ពាក់​ព​ន្ធ័ គួរតែមាន​វិធានការ​រឹតបណ្តឹងបញ្ហា​នេះ​បន្ថែមទៀត ព្រោះ​បច្ចុប្បន្ននេះ​មាន​ជនបរទេស​មួយចំនួន​បានមក​ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម ហើយ​ជនបរទេស​ខ្លះទៀត​បង្ក​​បញ្ហា​ជាច្រើន​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ដោយ​ពួកគេ​មាន​ខ្សែ​អ្នកធំ​នៅ​ពីក្រោយ​ខ្នង ព្រមទាំង​ហ៊ាន​ធ្វើអំពើ​ខុសច្បាប់​ប្រាសចាក​ទៅនឹង​សីលធម៌ និង​ការរស់នៅ​របស់​ប្រទេស​កម្ពុជា​៕