ខេត្តក្រចេះ៖ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ចិការ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្ករដោយ រថយន្តសាំងយ៉ុង មួយគ្រឿងបានបើកគៀរ ម៉ូតូហុងដាទ្រីម សេ១២៥ ដួលទៅចំហៀងផ្លូវ ស្របពេលរថយន្តធន់ធំបើកមកដល់កិនបណ្តាលអោយ ពីនាក់ប្តីប្រពន្ឋស្លាប់ នៅចំណុចទល់មុខការាស់សាំង ភូមិក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅពេលកើតហេតុគេឃើញ ម៉ូតូហុង ដាទ្រីមមួយគ្រឿងជិះគ្នាពីនាក់ប្តីប្រពន្ឋ បើកបរស្របទិសគ្នាជាមួយនិង រថយន្ត សាំងយ៉ុង ខាងលើ ហើយត្រូវរថយន្តនោះគៀដួលទៅចំហៀងផ្លូវម្ខាងទៀត ខណះ នោះមានរថយន្តធន់ធំមួយគ្រឿងផ្សេងទៀត ដែលមិនម៉ាក មានពាក់ស្លាកលេខ ភ្នំពេញ៣c ៤០១៧បើកបញ្ច្រាស់ទិសគ្នាមកដល់កិនស្លាប់ទាំងពីនាក់តែម្តង ។
ប្រភពសមត្ថកិច្ច បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាល មកពីម៉ូតូបើកវ៉ា រថយន្តសាំងយ៉ុង ហើយត្រូវនោះគៀដួលខណះវ៉ាមិនទាន់ផុត ស្របពេលនោះមានរថយន្តធន់ធំបើកមកដល់ក៍បានកិនស្លាប់ ទាំងពីនាក់នៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តទាំងពីរត្រូវ បានរត់គេចខ្លួន បន្ទាប់ពី កើតហេតុ ។
ជនរងគ្រោះ ឈ្មោះ អេស សុខក្រី ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ឋឈ្មោះ ម៉ាត់ រ៉គីយ៉ះភេទស្រី អាយុ២២ឆ្នាំមានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយក ទៅធ្វើបុណ្យ រីឯវត្ថុតាំងយកទៅរក្សាទុកនៅអធិការរដ្ឋាន ស្រុកស្នួល ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ។




































