កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ស្ដីពីកិច្ចការពារនិងអភិរក្សបេតិភណ្ឌ

0

សៀមរាប: កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ស្ដីពីកិច្ចការពារនិងអភិរក្សបេតិភណ្ឌ កំពុងប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ខែរហូតដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះក្រោមការសម្របសម្រួលពីសហប្រធាន លោក Kensuke Nagase ជារដ្ឋមន្ត្រីនិងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិត សុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់ណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនេះក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ នឹងពិភាក្សាលើកិច្ចការពារ សង្គ្រាះនិងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប និងសំបូរព្រៃគុកនៅខេត្តកំពង់ធំ។
សហប្រធានជប៉ុន លោក Kensuke Nagase បានលើកឡើងនៅក្នុងកិច្ចប្រជុំថារាជរដ្ឋាភិបាលជប៉ុននឹងបន្តជួយដល់គម្រោងជួសជុលប្រាសាទបាយ័នជាទឹកប្រាក់ប្រមាណ៩០ម៉ឺនដុល្លារសម្រាប់រយៈពេល៣ឆ្នាំទៅមុខទៀត ចាប់ពីខែកញ្ញាឆ្នាំ២០២៥តទៅ។ ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននេះ មិនត្រឹមតែ ជាការជួយដល់ដំណើរការជួសជុលប្រាសាទបាយ័នប៉ុណ្ណោះទេ វាក៏ជាការជួយលើកតម្លៃនៃរមណីយដ្ឋានអង្គរ ការជួសជុលប្រព័ន្ធលូបង្ហូរទឹកបុរាណនៅបាយ័ន និងការងារនៃការចុះបញ្ជីថ្មីប្រាសាទបុរាណ នៅជុំវិញតំបន់នោះផងដែរ ។
កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ស្ដីពីកិច្ចការពារនិងអភិរក្សបេតិភណ្ឌ ដែលបានប្រព្រឹត្ត ទៅ នៅសណ្ឋាគាសូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប ៕