បន្ទាយមានជ័យ៖ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៨មិថុនាឆ្នាំ២០២៥នេះមិនមានអ្វីប្រែប្រួលគួរឲ្យមានការបារម្មណ៏នោះទេចំពោះការធ្វើដំណើរឆ្លងដែនរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាទេសចរណ៏ភ្ញៀវជាតិ.អន្តរជាតិគឺនៅដំណើរការធ្វើចរាចរណ៏ឆ្លងកាត់ចេញ.ចូលជាធម្មតា។
តាមការបញ្ជាក់ពីសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា បើទោះបីជាស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក៏ដូចជាច្រករបៀងនានាត្រូវបានបិតការនាំចូលបន្លែ ផ្លែឈើគ្រប់មុខយ៉ាងណាក្តីប៉ុន្តែសម្រាប់ដំណើរការឆ្លងដែនចេញ_ចូល របស់បងប្អូនប្រជាពលរដ្ឋនៅមានសភាពល្អប្រសើរជាធម្មតានោះទេ ។
ដោយក្នុងនោះសមត្ថកិច្ចយើងនិងខាងភាគីថៃបានធ្វើការសម្របសម្រួលរាល់បញ្ហានានាដូចជាការឆ្លងដែនរបស់ប្អូនៗសិស្សានុសិស្សនិងបងប្អូនប្អូនពលករគឺសម្រួលឲ្យពួកគាត់បានចេញមុនម៉ោង និងជួយរៀបចំបែបបទរាល់ឯកសារនានាដើម្បីផ្តល់ភាពងាយស្រួលជូនពួកគាត់ផងដែរ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ហើយព្រឹកនេះក៏មិនខុសអីពីថ្ងៃរាល់ដងនោះដែរដោយភាគីថៃបើកច្រកទ្វារនៅម៉ោង៨-០០នាទីព្រឹក និងភាគីកម្ពុជាបើកទ្វារនៅម៉ោង៩-០០នាទីព្រឹកដូចសព្វដងនិងបិទវិញស្របពេលគ្នានៅរសៀលម៉ោង៤ល្ងាចផងដែរ។
ទន្ទឹមគ្នានោះដែរយើងសង្កេតឃើញមានក្រុមការងារចល័តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះដែលបានប្រចាំការនៅច្រកទ្វារព្រំដែនដើម្បីរងចាំទទួលនិងជួយសម្របសម្រួលដល់បងប្អូនពលករដែលវឹលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះផងដែរនិងមានរថយន្តចាំដឹកជញ្ជូនពួកគាត់ដោយមិនអស់ថវិការដែលទាំងអស់នេះគឺជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាមកលើបងប្អូនពលករយើងគ្រប់រូបពិសេសនោះបងប្អូនត្រឡប់មកកម្ពុជានិងអាចមានការងារធ្វើនិងមានការបង្រៀនជំនាញដោយមានប្រាក់ឧបត្ថម្ភក្នុងការរៀនជំនាញនោះផងដែរ។ដោយ៖ឃិន គន្ធា