កំពង់ឆ្នាំង៖ លោកនាយកប្រតិបត្តិសមាគមន៍សប្បុរសជនបរិច្ចាកឈាមកម្ពុជានិងសមាជិកសមាជិកាសមាគមន៍ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភជូនដល់ស្ត្រីក្រីក្រម្នាក់ដែលមានផ្ទៃពោះគ្រប់ខែត្រូវធ្វើការវះកាត់បង្កើតកូននៅក្នុងមន្ទីរពេទ្យ
ខេត្តកំពង់ឆ្នាំងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២១០៤ នេះ។ ..
. លោកផាត់ សារឿននាយកប្រតិបត្តិសមាគមនសប្បុរសជនបរិច្ចាកឈាមកម្ពុជាបានអោយដឹងថា៖ស្ត្រីក្រីក្រខាងលើនេះមានឈ្មោះ ស៊ូ សុខរ៉េន អាយុ២៩ឆ្នាំ មានប្តីឈ្មោះ អ៊ុង សុភារិទ្ធ អាយុ២៩ឆ្នាំ មុខរបរកម្មករជាងឈើ គ្មានផ្ទះទេស្នាក់នៅបណ្តោះអាសន្នជាមួយម្តាយមីងស្ថិតក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាងបានអំពាវនាវសុំអោយសប្បុរសជនជួយសង្គ្រោះនាងក្នុងការវះកាត់បង្កើតកូនក្នុងថ្ងៃខាងមុខនេះ។. អំណោយរបស់សមាគមន៍ដែលបានឧបត្ថម្ភជូនប្អូនស្រីស៊ូ សារ៉េននៅថៃ្ងនេះរួមមាន៖ថវិកាចំនួន៥០ដុល្លា និង២ម៉ឺនរៀល,អង្ករ ៥០គីឡូក្រាម .មីម៉ាម៉ា១កេះ.ប៉ឺចេង១កញ្ចប់. ស៊ុបដុំខ្នរ ១កញ្ចប់.ប្រេងឆារ ១ធុង.ទឹកស៊ឺអ៊ឺវ ១ឡូ. ទឹកត្រី៣ដប. ទឹកក្រូច១កេះ.ត្រីខ១ឡូ. ទឹកដោះគោឆៅ១ឡូ.សាប៊ូដុះខ្លួន២ប្រអប់ .ស្កស១គីឡូ. អំបិល១គីឡូ អំណោយទាំងនេះគឺបានមកពីការជួយឧបត្ថម្ភពីលោក មាស វណ្ណៈ និងសមាជិកសមាជិកាក្នុងសមាគមន៍។
. . លោក ផាត់ សារឿន បានមានប្រសាសន៍បន្តទៀតថា៖ការផ្តល់អំណោយនិងការផ្តល់ឈាម របស់សមាគមនលោកគឺជាសកម្មភាពមនុស្សធម៌ពិតៗគឺសំរាប់ជួយប្រជាពលរដ្ឋទូរទាំងប្រទេស សកម្មភាពមនុស្សធម៌នេះសំដៅចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនិងកាកបាទក្រហមកម្ពុជាដើម្បីជួយសំរួលការលំបាកដល់ជនចាស់ជរាគ្មានទីពឹង ជនទីទាល់ក្រ ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការអ្វីឡើយ។
លោកផាត់ សារឿន ក៏បានផ្តាំផ្ញើ ដល់ប្អូនស្រី ស៊ូ សុខរ៉េន សូមអោយចេះថែទាំសុខភាពនិងសូមកុំមានការព្រួយបារម្មណ៍នៅពេលវះកាត់បង្កើតកូន ត្រូវចេះថែទាំសុខភាពអោយបានល្អ ធ្វើយ៉ាងណាត្រូវគោរពតាមការវិជ្ជបញ្ជារបស់លោកគ្រូពេទ្យដែលបាណែនាំ។ លោកបានក៏បានបញ្ជាក់ថា សមាគមន៍សប្បុរសជនបរិច្ចាគឈាមកម្ពុជារបស់លោកនិងត្រៀមជួយផ្តល់ឈាមជូនប្អូនស្រីដោយឥតគិតថ្លៃ បើខាងមន្ទីរពេទ្យត្រូវការដើម្បីជួយសង្រោះប្អូនស្រី។
ប្អូនស្រី ស៊ូ សុខរ៉េននិងក្រុមគ្រួសារ បានថ្លែងអំណរអគុណដល់ លោកផាត់ សារឿននាយកប្រតិបត្តិសមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជានិងសមាជិកសមាជិកាទាំងអស់ដែលបានជួយសំរាលនៅការលំបាករបស់នាងនៅពេលនេះ សូមអោយជួបតែនិងសេចក្តីសុខនិងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕