​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់​រឹតបណ្តឹង​សន្តិសុខ​ ​ទប់ស្កាត់​ចោរកម្ម​រក្សា​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​

0

កំពង់ឆ្នាំង​៖ សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បានជា​បន្តបន្ទាប់​ដើម្បី​រឹតបណ្តឹង​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​មានការ​ប្រគុំ​តន្ត្រី​សាធារណៈ​។​ការ​
​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នេះ បានធ្វើ​ឡើង នៅ​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​ចាប់ពី​ម៉ោង​៧​យប់ រហូតដល់​ម៉ោង​១២​កណ្តាល​អា​ធ្រា​តុ​។DSC05797
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖ សន្តិសុខ​សុវត្ថិភាព​នៅ​គ្រប់​មូលដ្ឋាន គឺជា​កត្តាចាំបាច់​បំផុត​សំរាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដូច នេះ​ទើប​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ប្រើប្រាស់​កំលាំង​សរុប​ចំនួន​៣៤​នាក់ ដើម្បី​រឹតបណ្តឹង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ទៅលើ​គ្រប់​មធ្យោបាយ​ធ្វើដំណើរ​នៅពេល​យប់​។ កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ បានដាក់​នៅ គោលដៅ​២​ចំណុច​គោលដៅ ទី​១​គឺ​នៅ​ចំណុច​ផ្លូវបែក​ជា​៤ មុខ​ហាង​បូរី ស្ថិតក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ និង​គោលដៅ​ទី​២ ស្ថិតនៅ​ផ្លូវបែក​ជា​៤​មុខ​ធនាគារ​ខេត្ត ស្ថិតក្នុង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។DSC05802
​ ​លោក​ឧ​ត្ត​សេនីយ៍​ត្រី​បាន​អោយដឹងទៀតថា​៖​លទ្ធផល​នៃ​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅក្នុង​យប់​ថ្ងៃទី ១៦​ខែវិច្ឆិកា នោះ​គោលដៅ​ទី​១ សមត្ថកិច្ច​ចំរុះ​បាន​ដកហូត​បាន កាំបិត​វែង​២ កូនកាំបិត​កៃ​ចុង​ស្រួច​ចំនួន​១ កន្ត្រៃ​១ ពូថៅ​១ ខ្នោះដៃ​១​គូ និង​ច្រ​វ៉ា​ក់​ធំ​១​ខ្យែ​ប្រវែង​ជាង​១​ម៉ែត្រ ចំណែក​គោលដៅ​ទី​២​ដកហូត​បានតែ​ពូថៅ​១ និង​ខ្យែ​ក្រវ៉ាត់​ដាក់​ក្បាល​ដែក​១​តែប៉ុណ្ណោះ ដែល​ក្រុមយុវជន​មួយចំនួន​បានដាក់​តាម​ម៉ូតូ​ទុក​ធ្វើ ជា​អាវុធ​ក្នុងពេល មាន​ជម្លោះ​គ្នា​។​
​ ​គួរ​បញ្ជាក់ថា ចាប់ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​អកអំបុក​មក​នៅក្នុង ខេត្តកំពង់ឆ្នាំង មាន​បើក​កិច្ច​ប្រតិ​ប​ត្ត​ការឆែកឆេរ អាវុធជាតិផ្ទុះ​នេះ​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​មានកាំបិតIMG-20141117-WA0000
​ដាវ ចំ​ពាម​កៅស៊ូ ដែកថ្នាំងអំពៅ ដែល​អាចជា​អាវុធ​សម្លាប់​មនុស្ស​បាន ចំណែក​ជន​ដែលមាន​របស់​ទាំងនេះ​ត្រូវបានធ្វើ​កា​អប់រំ​និង​អោយ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​
​ករណីនេះ​ត្រូវបាន​គេ​មើលឃើញថា ព្រោះតែ​ក្នុង​ខែ​កន្លងមកនេះ មាន​ករណី​ចោរលួច​និង​ចោរប្លន់​ម៉ូតូ​៤​ទៅ​៥​គ្រឿងក្នុង​ក្រុង​និង​ក្នុងស្រុក​មួយចំនួន​ទើប​សមត្ថកិច្ច​រឹង​បណ្តឹង​សន្តិសុខ​ពេលយប់ និង​ទើប​មានការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជា​បន្តបន្ទាប់​ដូចខាងលើ​នេះ ដែល​ករណីនេះ​ប្រជាពលរដ្ឋ​សូម​គាំទ្រ​និង​សំណូមពរ​អោយ​រឹង​បណ្តឹង​សន្តិសុខ​ដូចនេះ​អោយបាន​ជាប្រចាំ​ទើប​ជាការ​ប្រសើរ​៕