កំពង់ឆ្នាំង៖មនុស្សប្រុសស្រី៦នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលមានម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងពេលចេញពីមើលការតន្ត្រីផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងក្រុងកំពង់ឆ្នាំង។ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ
២០១៤ នៅលើផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរចុះទៅពិនិត្យកន្លែងគ្រោះថ្នាក់បាននិយាយអោយដឹងថា៖ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់នេះគឺ៖១.ឈ្មោះ ថន ផាន់នី ភេទប្រុស អាយុ២០ឆ្នាំរបួសធ្ងន់ ២.ឈ្មោះ សំណាង ភេទស្រីអាយុ១៨ឆ្នាំ របួសស្រាល ៣.កុមារា ឈ្មោះ លី ភារុន អាយុ១ឆ្នាំ របួសស្រាល ៤.ឈ្មោះ សៃ សុភឿន ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់ពួកគេទាំង៤នាក់រស់នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកគុបពណ៌ខៀវចេញពីមើលការប្រគុំតន្ត្រីនៅស្តាតចាស់ ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ដោយឡែកជនរងគ្រោះ២នាក់ទៀត ១.ឈ្មោះ ចក់ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ របួសស្រាល ២.ឈ្មោះ សុខ ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល ពួកគេរស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុក៏បានបុកម៉ូតូគុបជិះគ្នា៤នាក់ពេញទំហឹងនៅចំកណ្តាលទ្រូងផ្លូវ បណ្តាលពួកគេអោយរងរបួសទាំងអស់គ្នាតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តពេទ្យ ដឹកបញ្ឃូនជនគ្រោះទៅកាន់មន្ទីរពេទ្យខេត្តដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត។ចំណែកម៉ូតូទាំង២ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរកសាងសំណុំរឿងតាមផ្លូវច្បាប់ក្នុងនោះម៉ូតូម៉ាកគុបបានរងការខូចខាតទាំងស្រុង ចំណែកម៉ូតូហុងដាឌ្រីមរងការខូតខាងមួយ
កំណាត់មុខ៕