ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​ជាង​១០០០​នាក់​ទទួល​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​

0

ខេត្តស្ទឹងត្រែង​៖​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ខេត្តស្ទឹងត្រែង​ជាង​១០០០​នាក់​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ថ្មី ដើម្បី​ប្រើប្រាស់​ស្របច្បាប់ ទៅតាម​សេចក្តីត្រូវការ ក្នុងពេលដែល​អត្តសញ្ញាណ​ប័ណ្ណ​ចាស់ របស់គាត់​ហួស​សុពលភាព និង​ខ្លះទៀត​ត្រូវ​បាត់​ទើប មន្ត្រី​ជំនាញ​អត្តសញ្ញាណប័ណ្ណ ធ្វើ​ជូន​នៅក្នុង​ឆ្នាំនេះ​។14.11.17_13.14
​នៅក្នុង​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ដែល​ន​រៀបចំ​ធ្វើឡើង​នៅ​វត្ត​ខ​ត្តិ​យា​រាម (​ហៅ វត្ត​កណ្ដាល​)​ក្នុង​ក្រុង​ស្ទឹងត្រែង​កន្លងមក​ថ្មីៗ​នេះ​លោក​ប៊ុន​ណា​រី​អភិបាលក្រុង​បាន​លើកឡើងថា​៖​ក្រុង​ស្ទឹងត្រែង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៥.៥២២ គ្រួសារ ស្មើនឹង ២៨.៤២៨​នាក់ ក្នុងនោះ​មាន​ស្រី ១៤.២០២ នាក់ នឹងមាន​អាយុ ១៥ ឆ្នាំ​ឡើង ២០.៧៨៧​នាក់ ។​
​លោក​អភិបាលក្រុង​បាន​បន្ថែមថា ៖ ការផ្លាស់​ប្ដួ​រ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចែកជូន​នៅពេលនេះ​មាន​ចំនួន​១.៧២២ នាក់ សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​ជំហាន​ទី ២ ខាងមុខនេះ មន្ត្រីនគរបាល​អត្តសញ្ញាណ​ប័ណ្ណ នឹង​បន្ដធ្វើ​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤​នេះ​បន្តទៀត ដោយ​ត្រូវ​បង់ប្រាក់​ម្នាក់​ចំនួន​តែ​១​ម៉ឺន​រៀល​តែប៉ុណ្ណោះ ។​11.17_13.15

​ ​ក្នុង​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​នេះដែរ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង មានប្រសាសន៍​គ្រឿន​រំ​លឹ​ង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព បាត់​នឹង​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាយុ​១៥​ឆ្នាំ​ឡើង ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា រស់នៅ​មានប​ណ្ណ័​សំគាល់​ខ្លួន​ត្រឹមត្រូវ ។​
​ ​លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែល​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ថ្មី​ត្រូវ​រក្សា ឲ្យ​បាន​គង់វង្ស​សម្រាប់​បម្រើ ឲ្យ​សេចក្ដីត្រូវការ​គ្រប់បែបយ៉ាង ក្នុងការ​រស់នៅ​ហ្នឹង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​នៅ ពេល​បោះឆ្នោត ។​2014111407591

​ ​លោក ផឹក វិជ្ជា​វី ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង បាន​សំដែង​ការ​សារ​ទរ​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ពីព្រោះ​មាន​ប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា បាន​ប្រើប្រាស់​ស្របច្បាប់​នៅក្នុង​សង្គម ហើយ​មាន​ប្រសិទ្ធភាព​បង្កលក្ខណៈ​ងាយស្រួល ដល់​ការប្រើប្រាស់​បំពេញបែបបទ​ផ្សេងៗ​ជា​ផ្លូវការ ដូចជា​ការធ្វើ​ប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី ការធ្វើ​លិខិតស្នាម​សំបុត្រអាពាហ៍ពិពាហ៍ ឬ​ការ​លិខិតឆ្លងដែន​ជាដើម​ថ្ងៃនេះ​យើង​បានទទួល​សញ្ជាត​ពិតប្រាកដ​របស់​យើង យើង​ត្រូវ​ប្រយ័ត្ន​ទាំងអស់គ្នា ហើយ​យើង​សប្បាយចិត្ត​ណាស់​បាន​អត្តសញ្ញាណ​ប​ណ្ណ័​ថ្មី​ប្រើប្រាស់​៕