សប្បុរសជនមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យនាំយកនូវគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យមួយចំនួន ទៅចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើង៤គោលដៅក្នុងស្រុកបន្ទាយអំពិល

0

ខេត្តឧត្តរមានជ័៖ ទឹកចិត្តខ្មែរជួយខ្មែររួមគ្នាជាធ្លុងមួយ បេះដូងក្បែរតែមួយ សប្បុរសជនមកពីតាមបណ្ដារាជធានី ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក ធឿន វុទ្ធី តំណាងឲ្យសប្បុរសជនទាំងអស់ បានសហការគ្នានាំយកនូវគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួន ទៅចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី ចំនួន ៤គោលដៅរួមមាន ១,កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ ២,កងអនុសេនាធំលេខ២ ផ្នែកសឹករងសំរោង ច្រកថ្មដូន ៣,វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប៉ុស្តិ៍ព្រំដែនថ្មដូន ៤,វីរៈសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការងឧត្តមមានជ័យ ប្រចាំការទិសប្រាសាទតាក្របី ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៥។

សម្រាប់សម្ភារៈគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួន ដែលយកទៅប្រគល់ជូនរួមមាន៖១,មីចំនួន១៥៦កេស ២,ទឹកសុទ្ធ២០០កេស ៣,.អង្គរ១តោនកន្លះ ៤,ខ្ទឹម២០គីឡូក្រាម ៥,អំបិល២០គីឡូក្រាម ៦,ទឹកត្រី៨៥យួរ ៧,ទឹកសុីអុីវ៨៥យួរ ៨,ទឹកម្ទេស៥យួ ៩,បារី២០សុង ១០,ថ្នាំប៉ារ៉ា១០ប្រអប់ ១១,ថ្នាំបាត់រាគ១០ប្រអប់ ១២,ថ្នាំបាត់ក្អក១០ប្រអប់ ១៣,ថ្នាំប៉ារ៉ាសេតាម៉ុល១០ប្រអប់ ១៤,សូឡា ១ឈុត ១៥,ទឹកក្រូច(ស្ទីង)១៧កេស ១៦,ខារ៉បាវ២០កេស ១៧,ទឹកដោះគោជូ៥កេសធំ ១៨,គុយទាវ៥កេសធំ ១៩,នំបុ័ង១០០០ដើម ២០,សាច់ក្រក១០គីឡូ ២១,ត្រីប្រឡាក់១០គីឡូ ២២,ឆៃប៉ូវ២៥កំប៉ុង ២៣,សៀងផ្អែម១០យួ ២៤,ម៉ាសុីនចំរុះទឹកស្អាតមួយឈុត ២៥,ប្រេងកូឡា និងប្រេងខ្យល់១កេស។

លោក ធឿន វុទ្ធី តំណាងឲ្យសប្បុរសជនទាំងអស់ បានមានមតិលើកឡើងថា៖ គោលបំណងការចុះសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី នៅទិសទាំង៤គោលដៅនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងរបស់យើង ដែលមានឈាមខ្មែរដូចគ្នា បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិក្នុងការការពារប្រាសាទ នេះគឺសរបញ្ជាក់ឲ្យឃើញថា ខ្មែរគ្រប់រូបគួររួបរួមគ្នាសាមគ្គីគ្នា ដើម្បីជាតិមាតុភូមិកម្ពុជា មិនឲ្យជាតិសាសន៍ផ្សេង មើលងាយឈ្លានពានបាននោះឡើយ ជាពិសេសពពួកចោរសៀម ដែលមានមហិច្ឆតាចង់ឈ្លានពាន មកលើទឹកដីខ្មែររបស់យើង ជាបន្តបន្ទាប់។

លោក ធឿន វុទ្ធី បានធ្វើការអំពាវនាវឲ្យគាំទ្រ ចំណាត់ការ របស់សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ ផ្តល់យុទ្ធសាស្ត្រ ដ៏ច្បាស់លាស់ត្រឹមត្រូវបំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជាថៃ ការប្រើប្រាស់យន្តការទ្វេភាគី ចិត្តសាស្ត្រ ការពារខ្លួន ក្នុងករណីចាំបាច់ និងនាំយកនូវបញ្ហានេះដាក់ជូនដល់តុលាការអន្តរជាតិ។

គួរបញ្ជាក់ថា៖ សម្រាប់សម្ភារៈគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យទាំងអស់នេះត្រូវបានធ្វើការបែងចែកទៅតាមគោលដៅទាំង៤ក្នុងនោះរួមមាន៖
១,កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
២,កងអនុសេនាធំលេខ២ ផ្នែកសឹករងសំរោង ច្រកថ្មដូន ស្ថិតនៅភូមិដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
៣,វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប៉ុស្តិ៍ព្រំដែនថ្មដូន ស្ថិតនៅភូមិដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
៤,កងវីរៈសេនាតូចលេខ៤៤៤ តំបន់ប្រតិបត្តិការងឧត្តមមានជ័យ ប្រចាំការទិសប្រាសាទតាក្របី ស្ថិតនៅក្នុងភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដមានជ័យ៕ដោយឃិន គន្ធា