កិច្ចប្រជុំសហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA  រវាងអ្នកសារព័ត៌មានកម្ពុជា និងថៃ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងការរួមចំណែកក្នុងការរក្សាសន្តិភាពតំបន់

0

អារ័ញ្ញ ប្រទេសថៃ : សហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA  បានរៀបចំកិច្ចប្រជុំមួយរវាងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានថៃ ដោយមានគោលបំណងរួមក្នុងការលើកស្ទួយស្ដង់ដារផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ពិតប្រាកដ និងទទួលខុសត្រូវ។

ដោយ​មានការ​ចូលរួម​ពីសំណាក់​លោក​ ឌុកទ័រ​ប្រាសិត សែងរុងរឿង អគ្គលេខាធិការសហព័ន្ឋផ្សព្វផ្សាយអាស៊ាន ប្រចាំ​ប្រទេសថៃ.លោក​សុខ សុវណ្ណ អគ្គលេខាធិការរងសហព័ន្ឋផ្សព្វផ្សាយអាស៊ាន​ ប្រចាំប្រទេសកម្ពុជា រួមទាំង អ្នកសារព័ត៌មាន ក្នុង​ស្រុក​ ថែខ្មែរជាង50នាក់ចូលរួមក្នុងកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី 20 ខែមិថុនា​ឆ្នាំ 2025 នៅសាលប្រជុំ ក្រុងអារ័ញ្ញ ខេត្ត​ស្រះកែវ ប្រទេសថៃ៕

គោលបំណងគឺដើម្បីបង្រួបបង្រួមក្រុមប្រព័ន្ធផ្សព្វផ្សាយទាំងនេះឱ្យធ្វើការរួមគ្នាកាត់បន្ថយជម្លោះ និងពង្រឹងទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក និងផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃព័ត៌មាន ដែលគ្មានការប្រឌិត គ្មានការញុះញង់ និងគ្មានអុចអាល ដែលអាចបង្កជាការយល់ច្រឡំ និងប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។

លោក ប្រូយ សម្បត្តិ​ អ្នកសារព័ត៌មានថៃ បញ្ជាក់​ថា ក្នុង​នាម​យើងជាសារព័ត៌មាន មិនមែនជាអ្នកចម្បាំង យើងត្រូវ រួមគ្នាអ្នកសារព័ត៌មានពីប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា អំពីការធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យបានមានវិជ្ជាជីវៈ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជន និងអភិវឌ្ឍការសហការផ្នែកព័ត៌មាននៅក្នុងតំបន់អាស៊ាន កាត់បន្ថយ​ជម្លោះ​ នាំមកនូវសេចក្តីសុខសាន្តដល់ពលរដ្ឋទាំងពីរ។

លោក សុខ សុវណ្ណ បានឲកយដឹងពីគោលបំំណងនូវកិច្ចប្រជុំនេះថា សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ាន បាដើរតួនាទីដ៏សំខាន់ ក្នុង​ការពាំនាំព័ត៌មាន សន្តិភាព​ជូនដល់ប្រជាជនទាំងពីរ និងជាការលុបបំបាត់នូវព័ត៌មា មិនពិត ព័ត៌មាន​ក្លែងក្លាយ​ ដែល​មាន​លក្ខណៈ​ញុះញង់​ អុចអាល ប្រឌិត ធ្វើឲ្យប្រជាជន យល់ខុស មិន​តែប៉ុណ្ណោះ​រឹតតែបង្កើនភាពតានតឹង ដល់សភាពការណ៍ព្រំដែនកម្ពុជា ថៃ៕

សមាជិកនៃអង្គប្រជុំជនជាតិថៃ បានលើកឡើងថា បញ្ហាជាយដែន ធ្វើឲ្យមានភាពតានតឹង បានធ្វើឲ្យអជីវករថៃ និងកម្ពុជា ជួបប្រទេសនិងផលពិបាកយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ច មិនអាចនិងប្រកបមុខរបរដោយរលូនដូចមុន លោកស្រីបានត្រឹមតែ សំណូមពរដល់អ្នកសារព័ត៌មាន ទាំងពីរប្រទេសនាំយកព័ត៌មានល្អ ដែលមានប្រយោជន៍ ជួយឲ្យស្ថានភាពព្រំដែនកម្ពុជា ថៃ បានធូស្រាល ដើម្បីប្រជាជនទាំងពីរ ប្រកបមុខរបរទទួលទាន ។

លោក ប្រាសិត សែង​រុងរឿង​ មាន​ប្រសាសន៍​ថា យើង មិនមែន​ជាទាហាន យើងគឺជាអ្នកសារព័ត៌មាន មានតួនាទីដ៏សំខាន់ក្នុងការ ចូលរួមនាំព័ត៌មានដែលមានភាពសុក្រិដ្ឋ ការផ្សាយព័ត៌មានយ៉ាងប្រុងប្រយ័ត្ន និងផ្អែកលើការពិត ដោយគ្មានការញុះញង់ ឬលាតត្រដាងអារម្មណ៍អយុត្តិធម៌ គឺជាវិធីសាស្រ្តមួយសំខាន់ដែលអាចជួយបន្ថយភាពតានតឹង និងជះអតិភាពលើការស្ដារឡើងវិញនៃសន្តិភាព បើអ្នកសារព័ត៌មានអនុវត្តន៍ត្រឹមត្រូវនូវគោលការណ៍ចម្បងនៃសារព័ត៌មាន ដូចជា ភាពឯករាជ្យ ការត្រួតពិនិត្យប្រភពព័ត៌មាន និងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់លើសង្គម ជាគន្លឹះសំខាន់មួយក្នុងការពន្លត់ភ្លើងសង្គ្រាម និងបង្កើនសន្តិភាពរវាងប្រទេស។

ជាពិសេស អ្នកសារព័ត៌មានពីកម្ពុជា និងថៃ បានបញ្ជាក់ចលនាចិត្តរួមគ្នា ក្នុងការជំរុញឲ្យមានសន្តិភាព ការយល់ច្បាស់ និងការបង្កើតស្មារតីមិត្តភាពរវាងប្រជាជនទាំងពីរប្រទេស តាមរយៈការផ្សព្វផ្សាយព័ត៌មានយ៉ាងប្រក្រតី និងមានភាពជាប់ទាក់ទងនឹងការពិត។

ដោយ   ​ប៊ុន​រដ្ឋា