រដ្ឋបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងឈរជើងការពារព្រំដែន កម្ពុជា – ថៃ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ណាក់ កមល អភិបាលរងស្រុកអន្លង់វែង ព្រមទាំងសហការី លោកគ្រូ អ្នកគ្រូ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំយកគ្រឿងឧបភោគមួយចំនួន ឧបត្ថម្ភ ជូនដល់កងកម្លាំង កងការពារព្រំដែនគោកលេខ៤០៣ ដែលកំពុងឈរជើងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ (ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) ។

លោកវរសេនីឯក ជឹម សំអោ មេបញ្ជាការ ជំនួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហាន នៅជួរមុខក្នុងភូមិសាស្រ្តអង្គភាពទទួលខុសត្រូវទាំងអស់ មានភាពរីករាយយ៉ាងក្រៃលែងដោយឃើញពីរការយកចិត្តពីអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ តែងតែបានឧបត្ថម្ភគាំទ្រដល់កងកម្លាំងឈរជើងការពារអធិបតេយ្យភាពបូរណ:ភាពទឹកដី ។ នេះសបញ្ជាក់អោយឃើញពីរទឹកចិត្តរបស់ប្រជាជនខ្មែរបានចូលរួមចំណែកចែកក្តីស្រលាញ់ និងលើកទឹកចិត្តដល់កងកម្លាំងជានិច្ច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

លោកមេបញ្ជាការ សូមគោរពជូនពរ លោកស្រី ណាក់ កមល លោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រីរាជការក្នុងរដ្ឋបាលស្រុកអន្លង់វែង ដែលបានចំណាយពេលវេលាដ៍មានតម្លៃ នាំយកយកនូវសម្ភារៈ គ្រឿងឧបភោគ ជូនដល់កងកម្លាំងឈរជើងជួរមុខ នាពេលនេះ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន រកទទួលទានមានបាន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងជួបនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖ភ្នំដងរ៉ែក