កំពង់ឆ្នាំង៖សិស្សានុសិស្សមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនិងសិស្សានុសិស្សក្រីក្រ នៅក្នុងភូមិអន្លង់អក ឃុំកំពង់អុស ស្រុកជលគីរី ចំនួន១១៥នាក់នៅព្រឹកថៃ្ងទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤បានអំណោយពី លោកជំទាវ កែ ច័ន្ទមុនី ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ប៉ាល់
យឿន អភិបាលរងខេត្តលោក ថោង ចំរើន ប្រធានមន្ទីសង្គមកិច្ចខេត្ត លោកស្រី ឈុំ សុខ ប្រធានស្តីទីមន្ទីរកិច្ចនារីខេត្ត និងតំណាងអោយមូលនិធិទឹកចិត្តពលករនៅប្រទេសកូរ៉េ។
លោក ថោង ចំរើន ប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖សិស្សានុសិស្សនៅក្នុងមណ្ឌលកុមារកំព្រាខេត្តចំនួន៤៤នាក់ និងសិស្សានុសិស្សភូមិអន្លុងអក ចំនូន៧១នាក់ក្នុងម្នាក់បានទទួលបសៀវភៅ៣ក្បាល ប៊ិច១ដើម ខ្មៅដៃ២ដើម និងថវិកា១ពាន់រៀល ជាអំណោយរបស់មូលនិធិទឹកចិត្តពលករនៅប្រទេសកូរ៉េ ខោអាវ១០៥កំប្លេរ ជារបស់មន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចបានឧបត្ថម្ភថវិកា២០ម៉ឺនរៀល និងលោកជំទាវ កែ ច័ន្ទមុនីបាន ឧបត្ថម្ភថវិកា២៣ម៉ឺនរៀលដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។ លោកជំទាវ កែ ច័ន្ទមុនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ក្រីនិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់កុមារកំព្រា ជនពិការ ជនចាស់ជរាគ្មានទីពឹង ជនទីទាល់ក្រ និងជនងាយរងគ្រោះផ្សេងៗទៀតដោយមិនបានប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយនិងទីកន្លែងណាឡើយ។
លោកជំទាវបានបន្តទៀតថា ទោះបីអំណោយដែលបាននាំំយកមកផ្តល់ជូនប្អូនៗនៅពេលនេះថ្វីត្បិតតិចតួចក៏ពិតមែន តែគឺជាសណ្តានចិត្តសប្បុរសធម៌របស់សប្បុរសជនជួយដល់ប្អូនៗ ដើម្បីជួយដោះស្រាយការលំបាក ខ្វះខាតរបស់ប្អូនៗបានមួយចំនួនផងដែរ។
លោកជំទាវបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនៗ អោយត្រូវតែខិតខំរៀនសូត្រ ស្តាប់បង្គាប់អាណាព្យាបាល ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងគោរពវិន័យអោយបានល្អ ធ្វើជាគំរូល្អអោយមនុស្សក្នុងសង្គមនិងគោរពស្រឡាញ់មនុស្សទាំងអស់នៅក្នុងសង្គមដោយមិនយកអ្នកម្នាក់
ជាសត្រូវរបស់ខ្លួនឡើយ កត្តាសំខាន់ត្រូវតែកំណត់គោលដៅរបស់ខ្លួនអោយបានច្បាស់លាស់ទៅថៃ្ងអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ប្អូនៗទាំងអស់ត្រូវតែរក្សាអនាម័យដោយត្រូវ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីថែរក្សាសុខភាពខ្លួនឯងអោយមានសុខភាពល្អ កាលណាសុខភាពល្អ ទើបប្អូនទាំងអស់រៀនបានពូកែ និងធ្វើការងារទាំងអស់បានជោគជ័យ៕