យុវជន​១៩​ឆ្នាំ​ម្នាក់​ចងក​សម្លាប់ខ្លួន​ម្តាយ​សង្ស័យ​កូន​ខឹង​គាត់​ ​អ្នកជិតខាង​ថា​ខ្មោច​នាំ​ព្រោះ​ចងក​៣​លើ​ហើយ​សមត្ថកិច្ច​សង្ស័យថា​សង្សារ​បែកចិត្ត​

0

កំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​យក​ខ្សែ​នីឡុង​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ ដោយ​គ្មាន​អ្ន​ណា​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ​ហើយ​មាន​សង្ស័យ​ប្លែកៗ​ពីគ្នា​។​ករណី​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​ចន្លោះ​ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ទៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ទី​៥ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នៅពេលដែល​ម្តាយ​ទៅ​លក់​បន្លែ​នៅ​ផ្សារលើ​ពេលព្រឹក​។​DSC08571
​ ​យុវជន​ចងក​សម្លាប់ខ្លួន​រូបនេះ​មានឈ្មោះ ជា សុជាតិ អាយុ​១៩​ឆ្នាំ មានមុខរ​បរជា​អ្នករត់​រទេះសេះ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ យ៉ែម សុភាព អាយុ​៤៩​ឆ្នាំ បាន​និយាយ​អោយ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដឹងថាៈ គាត់​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការសម្លាប់​ខ្លួន​របស់​កូនប្រុស​គាត់​នោះទេ តែ​កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា កូនប្រុស​គាត់​បាន​សុំ​ទៅ​មើល​ការប្រគុំ​តន្ត្រី​នៅ​ស្តា​ត​ចាស់​ហើយ​បាន​សុំ​លុយ​គាត់​៤​ពាន់​ទិញ​កាត​ទូរ​សព្ទ័​និយាយ​លេង​ជាមួយ​សង្សារ​នៅ​ឃុំ​ក្រាំង​លាវ​។ លុះ​ម៉ោង​១២​យប់​ទើប​ត្រឡប់មកវិញ ពេល​ឃើញ​គាត់​កំពុង​អង្គុយ​មិន​ដេក កូនប្រុស​គាត់​សួរថាៈ ម៉េច​ម៉ែ​មិន​ស​ម្រា​ន​គាត់​ឆ្លើយថាៈ អញ​ចាំមើល​ផ្លូវ​កូន​ឯង ពេលនោះ​កូនប្រុស​គាត់​ថា បើ​ខ្ញុំ​ទៅណា​បាត់​មួយខែ​ម៉ែ​ឯង​អង្គុយចាំ​ខ្ញុំ​រហូត​អត់​ស​ម្រា​ន​អញ្ចឹង​អ្ហី ..! រួច​គេ​ក៏​ដេក​ទៅ​។DSC08579
​ ​ព្រឹក​ឡើង​ម៉ោង​៦​កន្លះ ជា​ទម្លាប់​គាត់​តែង​ហៅ​កូនប្រុស​គាត់​អោយ​បររទេះ​សេះ​ជូន​គាត់​ដឹក​បន្លែ យកទៅលក់​ក្នុង​ផ្សារលើ តែ​ព្រឹក​នេះ​គាត់​មិនបាន​ហៅ​ទេ ព្រោះ​ទុកអោយ​កូន​ដេក​អោយអស់​ងងុយ លុះ​ម៉ោងជាង​៩​ព្រឹក​ពេល​គាត់​ត្រឡប់​ពី​ផ្សារ​វិញ ស្រាប់តែ​ឃើញ​កូនប្រុស​គាត់​ចងក​នឹង​ខ្សែ​នីឡុង​ជាប់​ធ្នឹម​ផ្ទះ គាត់​ក៏​ស្រែកយំ​ហើយ​បាន​ស្រាយ​កូន​តម្លា​ក់មក​ក្រោម នឹកស្មានថា​កូន​មិនទាន់​ស្លាប់ តែ​ការពិត​កូន​គាត់​បាន​ស្លាប់​បាត់ទៅហើយ​។
​ ​ស្ត្រី​ជា​ម្តាយ​បាន​យំ​រៀបរាប់ថាៈ គ្រួសារ​គាត់​អភ័ព្វ​ណាស់​៣​ឆ្នាំមុន​កូនប្រុស​ច្បង​បាន​ស្លាប់​ដោយ​DSC08588
​សារ​ជម្ងឺ ឯ​ប្តី​គាត់ ឈ្មោះ ជា ចាន់ថន អាយុ​៥០​ឆ្នាំ បាន​ស្លាប់​កាលពី​៣​ខែ​មុននេះ ដោយ​គាត់​គ្រាន់តែ​ក្អួត​ហើយ​ចូលដេក​វិញ​ក៏បាន​ស្លាប់​តែម្តង នៅសល់តែ​កូនប្រុស​២​នាក់ ម្នាក់​ជា​ជនពិការ ពឹង​តែ​លើ​កូន ប្រុស​ឈ្មោះ ជា សុជាតិ នេះ​ម្នាក់​គត់​ដែល​ប្រកប​មុខ​រត់​រទេះសេះ​ចិញ្ចឹម​ក្នុង​គ្រួសារ តែ​ពេលនេះ​វា​បាន​ចងក​ស្លាប់ចោល​គាត់​ទៀត​។
​ ​អ្នកជិតខាង​ដែល​ជិតស្និត​និង​យុវជន​ធ្វើអត្តឃាត​រូបនេះ​បាន​និយាយ​អោយដឹងថាៈ យុវជន​រូប​បាន​ព្យាយាម​សម្លាប់ខ្លួន​ចំនួន​២​លើក​រួចមកហើយ និង​លើ​ទី​៣​នេះ​គឺ​បាន​ស្លាប់​តែម្តង​។ ដោយ​លើក​ទី​១ គឺ​បាន​លេប ថ្នាំពេទ្យ​ច្រើន​គ្រាប់ ត្រូវបាន​ជួយសង្គ្រោះ​ទាន់ លើក​ទី​២​បាន​ចូល​បង្គន់​ចងក​សម្លាប់ខ្លួន​តែ​បាន​អ្នកជិតខាង​ធាក់​ទ្វារ​បង្គន់​ជួយ​ទាន់ និង លើក​ទី​៣​នេះ​ក៏​ស្លាប់​មែន ការប៉ុនប៉ង​សម្លាប់ខ្លួន​ទាំង​២​លើក​មុននេះ ពេល​គេ​ដឹងខ្លួន​វិញ​គេ​បាន​និយាយប្រាប់​មិត្ត​ភ័​ក្រ​គេ​ថា រូបគេ​មិនបាន​ដឹងខ្លួន​ថា​បាន​ធ្វ​អ្វី​នោះទេ​។​ប្រជាពលរដ្ឋ​សង្ស័យថា ការធ្វើអត្តឃាត​ទាំងអស់​ខាងលើនេះ​គឺជា​រឿង​ខ្មោច​នាំ ឬ​កំរោលចូល​។​DSC08574
​ ​ដោយឡែក​ស​ម្ត្ថ​កិច្ច​នគរបាល​ដែល​បាន​ចុះទៅ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​លើ​សព​យុវជន​ខាងលើ​បាន​និយាយថាៈ គេ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ជា​រឿង​សង្សារ​បែកចិត្ត​សព​ជន​ធ្វើអត្តឃាត​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជុន​ម្តាយ​និង​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​កំពង់ឆ្នាំង​,​ថ្ងៃទី​១៧.១១.២០១៤
​ ​