​រកឃើញ​សាច់មាន់​និង​ប្រហិត​ខូចគុណភាព​ចំនួន​៣២០​គីឡូ​នៅក្នុង​រទេះ​យកទៅ​ដុត​បំផ្លាញចោល​តែម្តង​

0

​ក្រុង​ប៉ោយប៉ែត​៖​សាច់មាន់​ខូចគុណភាព​និង​ប្រហិត​ចំនួន​៣២០​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ប​ង្គ្រា​ប​បាន​ស្រប​ពេលដែល ជនល្មើស​បាន​លួច​បង្កប់​បាន​រទេះអូស យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត លុះ​មកដល់​ច្រកទ្វារ​អន្តរជាតិ​ត្រង់ចំណុច​ប្រាសាទ​កំពូល​៣ ដែលជា​កន្លែង​ត្រួតពិនិត្យ​របស់​

មន្ត្រី​ខាងលើ​នោះ ហើយក៏​ស្ទាក់​ចាប់បាន​តែម្តង ឯ​ម្ចាស​រទេះ​និង​ម្ចាស់​ទំនិញ​គេចខ្លួន​ទៅ​បាត់​។​​IMG-20141116-WA0006

ហេតុ​ការ​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​១០ ៣០​នាទី​ព្រឹក ថ្ងៃទី​១៦ វិច្ចិការ ឆ្នាំ​២០១៤​ត្រង់ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែម្តង ស្របពេល​ដែលមាន​រទេះ​អូស​ទំនិញ​បាន​បង្កប​ដោយ​សាច់មាន់​ខូចគុណភាព​ចំនួន​២០០​គីឡូ​និង​ប្រហិត​១២០​គីឡូ​ទៀត​នោះ ត្រូវបាន​រកឃើញ​នៅក្នុង​បាត​រទេះ ហើយក៏​ត្រូវ​មន្ត្រី​កាំកុងត្រូល​ឆែកឆេរ រកឃើញ​តែម្តង​ទៅហើយ​ក៏​យក​ដុតចោល​ភ្លាមៗ នៅក្នុង​ថ្ងៃកើតហេតុ​នោះ ។​​IMG-20141116-WA0003

សូមបញ្ជាក់​ដែលថា នៅ​ចុងឆ្នាំ​២០១៤​នេះ ករណី​ប​ង្គ្រា​ប​បទល្មើស​ទំនិញ​ខូចគុណភាព​ត្រូវបាន​គេ​ស​ង្គេ​ត​ឃើញថា មន្ត្រី​ខាងលើ​បាន​ទប់ស្កាត់បាន​ទាន់ពេលវេលា ហើយ​បាន​ប្រមូល​ទំនិញ​ដែល​ខូចគុណភាព​នោះ​យកទៅ​ដុតបំផ្លាញ​ចោល ជា​បន្តបន្ទាប់ ឯ​ម្ចាស់​ទំនិញ​មូ​យ​ចំនួន​ទៀត​ត្រូវបាន​រត់គេចខ្លួន ឯ​មួយផ្នែក​ទៀត​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការ អនុវត្តតាម​និតិ​វិធី​ច្បាប់​ជា​បន្តបន្ទាប់​រួចទៅហើយ​ដែរ ។​​IMG-20141116-WA0008

លោក​អ៊ុត សុភាព ប្រធាន​កាំកុងត្រូល​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បញ្ជាក់ថា ភាគច្រើន​ច្រករបៀង​មូ​យ​ចំនួន ក្នុងអំឡុង​រយះពេល​២​ខែ​នេះ ត្រូវបាន​បិទ​ទើប​ឈ្មួញ​ខិលខូច​បានដាក់​មាន់​ខូចគុណភាព​និង​ប្រហិត​បង្កប់​ក្រោម​រទេះអូស​ជាមួយនិង​ទំនិញ​ផ្សេងៗ​ហើយ​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែម្តង លោក​អ៊ុត សុភាព​បាន​បន្តទៀតថា ស្របពេល​តាម​ច្រករបៀង​កំពុង​រឹតបន្តឹង​លើ​ផ្នែក​សន្តិសុខ​តាម​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ផ្សេងៗIMG-20141116-WA0007

ពី​កម្ពុជា​ទៅ​ថៃ និង​ពី​ថៃ​មក​កម្ពុជា ក៏​បន្តែទ​ង្វើ​បែបនេះ ធ្វើអោយ​ក្រុម​ឈ្មួញ​មានការ​លំបាក​នាំ​ទំនិញ​ខូចគុណភាព​មក​ស្រុក​ខ្មែរ​តាម​ច្រករបៀង ហើយក៏​ងាក​មុខរបរ​
​របស់ខ្លួន​មក​តាម​ច្រក​អន្តរជាតិ​វិញ​ម្តង តែ​ទួ​ស​ជា​យ៉ាងណាក៏ដោយ​មន្ត្រី​កាំកុងត្រូល​នៅតែ​បន្ត​ការពង្រឹង​និង​ត្រួតពិនិត្យ​លើ​ករណី​នាំ​អាហារ​ខូចគុណភាព​ចូល​ស្រុក​ខ្មែរ​បន្តទៀត​នោះ​៕​IMG-20141116-WA0002