ខេត្តបន្ទាយមានជ័យ
បុរសម្នាក់ចេញពីស៊ីការស្រវឹងជោគបើកម៉ូតូយ៉ាងលឿនត្រង់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៍បានទៅបុកនិងបង្គោលការពារផ្លូវកោងបណ្តាលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង៣.៣០ល្ងាចនាទីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៤នៅតាមបណ្តោយផ្លូវលេខ៥ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានឃើញហេតុការណ៍បានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរកើតឡើងនោះគេបានឃើញបុរសជាជនរងគ្រោះអាយុប្រមាណជិត៣០ឆ្នាំមិនស្គាល់ឈ្មោះបានបើកម៉ូតូទំនង
ស្រវឹងបើកពីទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចត្រង់ផ្លូវកោងបានជ្រុលចង្កូតក៏ទៅបុកនិងបង្គោលការពារផ្លូវកោងនៅនឹងចិញ្ចើមផ្លូវខាងជើងសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុភ្លាមៗ អ្នកជិតខាងបានយកទូរស័ព្ទចុចលេខក្នុងទូរស័ព្ទជនរងគ្រោះទៅសាច់ញាតិៗប្រាប់ថាជនរងគ្រោះរស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។បងប្អូនបានបញ្ជាក់ទៀតថាជនរងគ្រោះ
បានចេញពីផ្ទះទៅសីុការបងប្អូននៅខេត្ត ក្រោយចេញពីសីុការនៅក្រុងសិរីសោភ័ណរួចមកទំនងជាស្រវឹងខ្លាំងជិះម៉ូតូទិសដៅមកផ្ទះវិញទើបបណ្តាលឲ្យបុកបង្គោលការពារផ្លូវកោងពេញទំហឹងរបួសធ្ងន់នៅកន្លែងកើតហេតុតែម្តងត្រូវបានរថយន្តសង្គ្រោះស្នងការនគរបាលខេត្តដឹកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនស្រុកមង្គលបូរីដើម្បីជួយសង្គ្រោះជីវិត។ចំណែកម៉ូតូខូចខ្ទិចផ្នែកខាងមុខនិងបែកម៉ាស៊ីនខាងក្រោមត្រូវបាននគបានយកទៅរក្សាទុកឲ្យម្ចាស់ចូលមកដោះស្រាយនៅពេលក្រោយ៕




































