​ក្រុមហ៊ុន​អេ​ហ្សិត​កំពុងដំណើរការ​អនុវត្ត​គម្រោង​សាងសង់​ពង្រីក​ផ្លូវ​នៅក្នុង​តំបន់​ភូមិសាស្ត្រ​ដែលមាន​ចរាចរ​ណ៏​មមាញឹក​និង​នៅលើ​កំណាត់​ផ្លូវ​កោង​និង​កំណាត់​ផ្លូវ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​

0

​កំពង់ស្ពឺ​៖​បន្ទាប់ពី​រដូវភ្លៀង​បាន​កន្លងផុតទៅ​ក្រុមការងារ​សាងសង់​និង​ពង្រីក​ផ្លូវជាតិ​លេខ​៤​របស់​ក្រុមហ៊ុន​អេ​ហ្សិត​បាននិងកំពុង​ដំណើរ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​ទីប្រជុំជន​ស្មាច់​ដែង ការពង្រីក​ផ្លូវ​នេះ​គឺ ត ភ្ជាប់​ពី​ផ្សារ​ទៅ​ចំណោត​ប៊ិ​ត​ត្រាង​(​ចំនុច​គីឡូម៉ែត្រ​លេខ ២១១)​។​

​ឆ្លើយតប​ជាមួយ​អ្នក​សារ​ពត៍​មាន​លោក​ប្រធាន​ការដ្ឋាន​បាន​មាន​ប្រសា​ស​ន៏​ថាៈ​ក្រុម​លោក​គឺជា​អ្នកអនុវត្ត​គម្រោង​ពង្រីក​ផ្លូវ​នៅតាម​កំណាត់​ផ្លូវ​ខ្លីៗ​តាម​តំបន់​ភូមិសាស្ត្រ​ដែលមាន​ចរាចរ​មមាញឹក​និង​លើ​កំណាត់​ផ្លូវ​កោង​និង​កំណាត់​ផ្លូវ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​សម្រាប់​គម្រោង​នៅ​កន្លែង​នេះ​យើង​ត្រូវ​ពង្រីក​ផ្លូវ​បន្ថែម​ប្រមាណ​2,5​ម៉ែត្រ​សងខាង​និង​មាន​ប្រវែង​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​។​ដូចគ្នានេះដែរ​ប្រមាណ​ជា​ពីរ​បី​សប្តាហ៍​ខាងមុខ​នឹងមាន​ក្រុមការងារ​មួយក្រុម​ទៀត​មក​បើក ការដ្ឋាន​ជិត​នេះដែរ​គឺ​នៅក្បែរ​ចំណោត​អូរ​ត្រាវ​(​ត្រង់ចំនុច​គីឡូម៉ែត្រ​លេខ​២១៥)​។​7

​លោក​ជួន​វ៉ាន់​ឌន​ជា​នាយក​កិច្ចការ​ធុរកិច្ច​នៃ​ក្រុមហ៊ុន​អេ​ហ្សិត​បាន​មាន​ប្រសា​ស​ន៏​បំ​ភ្លឹប​ន្ថែ​ម​តាមរយៈ​ទូរ​សព្ទ័​បាន​ប្រាប់ថា​អំពី​គម្រោង​ការងារ​សំខាន់ៗ​មួយចំនួន​ដែល​ក្រុមហ៊ុន​កំពុង​អនុវត្ត​គឺ​ការងារ​អ៊ុត​បេតុង​កៅស៊ូ​នៅតាម​ដងផ្លូវ​ការពង្រីក​ផ្លូវ​ឲ្យ​បាន​៤​ជួរ​នៅ​តំបន់​ភូមិសាស្ត្រ​ពី​រាជធានី​ភ្នំពេញ​ការងារ​ពង្រីក​ផ្លូវ​នៅតាម​កំណាត់​ផ្លូវ​ខ្លីៗ​តាម​តំបន់​ភូមិសាស្ត្រ​ដែលមាន​ចរាចរ​មមាញឹក​និង​នៅលើ​កំណាត់​ផ្លូវ​កោង​និង​កំណាត់​ផ្លូវ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​កិច្ចការ​សាងសង់​ជួសជុល​ស្ពាន​លូ​ប្រឡាយ​ការជួសជុល​គ្រឹះ​ផ្លូវថ្នល់​និង​ការងារ​ថែទាំ​ជាប្រចាំ​លើ​តួ​ផ្លូវ​ការងារ​គូស​គំនូស​ផ្លូវ​ការងារ​ថែទាំ​និង​បំពាក់​បរិក្ខារ​សុវត្ថិភាព​តាម​ដង ផ្លូវ​ជាដើម​។​ប1

ច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​បំរើកា​រងារ​ប្រមាណ​ជាង​៥០០​នាក់​ក្នុងនោះ​បុគ្គលិក​បំរើកា​រងារ​សំណង់​ប្រមាណ​២៥០​នាក់​និង​បាន​បែក​ចែក​ទៅតាម​ក្រុម​ឯកទេស​ដែលមាន​ចំនួន​១៥​ក្រុម​។​​ប្រជាពលរដ្ឋ​អាជ្ញាធរ​ដែនដី​ក្នុង​តំបន់​បាន​ស្វា​គម​ន៏​រីករាយ​ចំពោះ​ការបើក​ការដ្ឋាន​ការអភិវឌ្ឍ​ន៏​របស់​ក្រុមហ៊ុន​ដែល​បង្ក​ការងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ព្រះសីហនុ​។​ប៉ុន្តែ​ក៏មាន​ការបារម្ភ​ដោយហេតុថា​ផ្លូវ​ស្រួល​មនុស្ស​បើក​លឿន​មិន​គោរព ផ្លាកសញ្ញា​មិន​គោរព​ច្បាប់​។ ពួក​គាត​បាន​លើកឡើងថា​អ្នកបើកបរ​ខ្លះ​បាន​បើកបរ​ទាំង​មាន​ជាតិ​ញៀន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ជាពិសេស​អ្នក​បើកឡាន​ដឹកជញ្ជូន​ទំនិញ​ធំៗ​ដែលជា​ញឹកញាប់​បាន​បង្ក​គ្រោះ ថ្នាក់​ដល់​អ្នកដទៃ​។11

ដោយសារ​កត្តា​បែបនេះ​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​បំពាក់​បរិក្ខា​សុវត្ថិភាព​ដូចជា ផ្លាក​ហាម​ជែង ផ្លាក​ឡើង​ចំណោត ផ្លាក​ចុះ​ចំណោត ហាម​ចត​ក្បែ​ចំណោត ភ្លើង​សញ្ញា​ប្រង​ប្រយ័ត្ន (Warning Light) និង​គំ​នូវ​បន្ថយល្បឿន​ជាដើម​។​ដើម្បី​ជៀស​ឲ្យ​បាន​នៅ​គ្រោះថ្នាក់​ជាយថាហេតុ​យើង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​ជា​ពី​សេស​ក្រុមហ៊ុន​ដឹកជញ្ជូន​សូម​មើល​កូនចៅ​ដែលជា​អ្នកបើកបរ​ឲ្យ​មែនទែន​កុំ​អាង​បុក​ហើយ​រត់​យករួចខ្លួន​។​កន្លងមក​ករណី​គ្រោះ​ជាច្រើន គឺ​បណ្តាលមកពី​កំហុស​របស់​អ្នកបើកបរ​ឬ​(​ពី​តៃកុង​ឡាន​)​ដោយផ្ទាល់​។​8