​ចាប់រំលោភ​សំរេច​3​លើក​ថែមទាំង​លួច​លុយ​ត្រូវ​ចៅក្រម​បង្គាប់​អោយ​ឃុំខ្លួន​

0

​បាត់ដំបង​: យុវជន​ម្នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ដល់​ទៅ​ពីរ​ផ្ទួនៗ​គ្នា​ត្រូវបាន​តុលាការ​ចេញ​ដិ​កា​បង្គាប់​​អោយ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លេខ 452 ដ អ ឃ ខ ចុះ​ថ្ងៃទី 16-11-14 ដោយ​ចៅក្រម​សុ​ើ​ប​សួរ​​ធ្ធាំ ប៊ុណ្ណា បន្ទាប់ពី​បានទទួល​នូវ​ពាក្យបណ្តឹង​របស់​ម្ចាស់​លុយ និង​ពាក្យបណ្តឹង​របស់​នារីរ​ង​

គ្រោះ​​ដោយសារតែ​ជននេះ​ចាប់បង្ខំ​រំលោភ​សំរេច​រហូតដល់​ទៅ​3​ដង​ក្នុង​រយ​:​ពេល​3​ថ្ងៃ​. ។​គួរ​បញ្ជាក់ថា​ក្រោយពី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​បានទទួល​ពាក្យ​​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ច​ន ចិន អាយុ 30 ឆ្នាំ​រស់នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក​​ខេត្តបាត់ដំបង ដែល​បាន​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឆាយ ឆើត ភេទ​ប្រុស អាយុ 28 ឆ្នាំ​ជា​កម្មករ​​មក​ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​ដោយ​ជននេះ​បាន​លួច​លុយ​អស់​ចំនួន 2​លាន​រៀល និង​ប្រាក់​ដុល្លារ​​ចំនួន​200$ កាលពី​ថ្ងៃទី 9-11-14 ខណ​:​ដែល​នាង​មិនបាន​នៅផ្ទះ​.។image (1)

ពាក់ព័ន្ធ​នឹង​ករណី​លួច​ដែល​តុលាការ​បាន​ចោទប្រកាន់​នេះ​ផងដែរ​ក៏មាន​ករណី​មួយទៀត​​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​គឺ​ករណី​រំលោភ​សេពសន្ថវ​: ដោយ​ជនរងគ្រោះ​មានឈ្មោះ រ ច ភេទ​ស្រី​​អាយុ​13​ឆ្នាំ​ដែល​ត្រូវជា​កូនចិញ្ចឹម​របស់​ដើមបណ្តឹង​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​3-11-14 វេលា​ម៉ោង​12​ថ្ងៃត្រង់​ខណ​:​ដែល​ម្តាយ​មិន​នៅ​គឺ​រូបនាង​ត្រូវបាន​ឈ្មោះ​ខាងលើ​មក​ល្បួង​សុំ​សេចក្តីស្នេហា​ពី​នាង​​ប៉ុន្តែ​នៅពេលដែល​នាង​ធ្វើការ​បដិសេធ​ក៏ត្រូវ​ជននេះ​ចាប់​នាង​ផ្តួល​ទៅលើ​គ្រែ​ក្នុងផ្ទះ​ហើយ​ធ្វើ​សកម្មភាព​​ចាប់រំលោភ​នាង​រហូត​បានសំរេច​បើទោះបីជា​នាង​បាន​ខាំ​ទៅលើ​ដើមដៃ​ខាងឆ្វេង​រហូតដល់​មាន​ស្លាក​ស្នាម​ដល់ពេលនេះ​ក៏ដោយ​. ។

នារី​រងគ្រោះ​ដែលជា​អនីតិជន​បាន​បន្តទៀតថា បន្ទាប់ពី​នោះមក​គឺ​នៅ​ថ្ងៃទី​4​និង​5​ខែ​ឆ្នាំ​​ដដែល​គឺ​ជននេះ​បាន​ចាប់​នាង​រំលោភ​បានសំរេច​ជា​បន្តបន្ទាប់​ព្រមទាំង​បាន​គំរាម​អារ ក​សំលាប់​​បើ​នាង​ហ៊ាន​យក​រឿងនេះ​ទៅ​និយាយប្រាប់​ម្តាយ​ធ៌​ម​របស់​នាង​. ។​

នាង​បាន​អះអាង​បន្ថែមថា​លុះ​នៅ​ថ្ងៃទី​9 បន្ទាប់ពី​រំលោភ​3​លើក​រួចមកហើយ​ជនសង្ស័យ​​បាន​ល្បួង​នាង​អោយទៅ​លួច​លុយ​របស់​ម្តាយ​ធ៏​ម​មក​អោយគេ​ដោយ​គេ​បាន​សន្យាថា​នឹង​ចែក​អោយ​នាង​ពាក់កណ្តាល ពេលនោះ​នាង​ក៏បាន​ចូលទៅ​លួចបាន​ចំនួន​2​លាន​រៀល​និង​ប្រាក់​ដុល្លារ​ចំនួន​200​ផងដែរ​​ប៉ុន្តែ​ពេលដែល​នាង​យកលុយ​ទៅអោយ​ស្រាប់តែ​គេ​ពុំបាន​ចែក​តាម​ពាក្យសន្យា​ឡើយ​ដោយ​គេ​និយាយថា​​លុយ​នេះ​គឺ​ទុក​សំរាប់​រៀបការ​ជាមួយ​នាង​ទៅវិញ​.​ប៉ុន្តែ​រឿងនេះ​ត្រូវ​ធ្លាយ​អាថ៌កំបាំង​បន្ទាប់ពី​ម្តាយ​ធ៌​ម​​របស់​នាង​បាត់​លុយ​ហើយ​ដេញដោល​សួរ​នាង​ខ្លាំងពេក​ទើប​នាង​សំរេចចិត្ត​ប្រាប់​ដោយ​លែង​ខ្លាច​​នូវ​ពាក្យ​គំរាម​ទាំងនោះ​ហើយ​ទើប​ឈានដល់​ការដាក់​ពាក្យបណ្តឹង​តែម្តង​. ។​image

លោក សេង លុច នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​បញ្ជាក់ថា​​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំខ្លួន​មុខសញ្ញា​ទៅ​បង្ហាញ​ចំនុច​ដែល​គេ​បាន​លាក់​លុយ​នៅ​ម្តុំ​​ចំការ​ឫស្សី​ខាងកើត​ផ្ទះ​ប្រហែល​15m​គឺ​ពុំមាន​ឃើញ​លុយ​ទាំង​នោះឡើយ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​​រូបនេះ​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ហើយ​. ៕