ប្រតិការ​ចុង​សប្ដាហ៍​ទី​២​ខែវិច្ឆិការ​មន្ត្រី​កាំកុងត្រូល​ចាប់បាន​ឆ្អឹង​មាន់ និង​ប្រហិត ពង់​មាន់​ខូចគុណភាព​យកទៅ​ដុត​កម្ទិចចោល​

0

បន្ទាយមានជ័យ ៖
មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាប់បាន​ឆ្អឹង​មាន​ចំនួន​២០០​គីឡូក្រាម ប្រហិត ចំនួន​១២០ គីឡូក្រាម និង​ពង់​មាន់​ជាច្រើន​គ្រាប់ ដែរ​ខូចគុណភាព ត្រូវបាន​ឈ្មួញ​ខិត​ខូច​លួចលាក់​បង្កប់ តាមរ​ទះ​អូស យក​នាំ​ចេញពី​ផ្សារ​រោង​ក្លឿ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឈម​និង ច្រកទ្វារ​ខ្លង​លឹក​ប្រទេស​ថៃ ។​IMG_0121
ប្រតិ​ប័​ត្ត​ការ​នេះ​ធ្វើឡើង​កាលពី ចុង​សប្ដាហ៍ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបាន​កម្ទេចចោល​នៅ​ចំណុច​បរិវេណ​ដី កាស៊ីណូ ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
លោក អ៊ុត សុភាព​ប្រធានការិយាល័យ​កាំកុងត្រូល​សាខា​ខេត្ត បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយ​បង្ក្រាបបាន​ទំនិញ ខាងលើនេះ​ភ្លាម លោក​ក៏បាន​បញ្ជា​កម្លាំង​របស់​លោក​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ​តែម្តង ដើម្បី​ជៀសវាង​ឈ្មួញ​យកទៅ​លុយ​បន្ត​អោយ​ប្រជាពលរដ្ឋ មិនបាន​យក​ដឹង​បញ្ហា​ទំនិញ​ខាងលើនេះ វា​មាន​សារធាតុ​គីមី​ជាច្រើន​នៅក្នុង​ឆ្អឹង​មាន់ ប្រហិត ពង់​មាន់​ខាងលើនេះ​។​IMG_0127
លោក​បាន​បន្តថា ឆ្អឹង​មាន់​ចំនួន​២០០​គីឡូក្រាម​នេះ គឺ​ភាគី​ថៃ​បាន​ប្រលេស​យក​សាច់​ចេញ​យកទៅលក់​លើ​ទីផ្សារ ចំណែក​ឆ្អឹង​គេ​យកទៅ​ចោល ឬ​យកទៅអោយ​សត្វ​ស៊ី និង​បានដាក់​សារធាតុ​គីមី​ជាច្រើន​នៅក្នុង​ឆ្អឹង​មាន់ ដើម្បី​រក្សាទុក​បានយូរ​ថ្ងៃ រីឯ​ប្រហិត គេ​ផលិតឡើង​ដោយបាន​ដាក់​សារធាតុ​គីមី ច្រើន​និង​រក្សារ​ទុ​បានយូ​ថ្ងៃ ចំពោះ​ពង់​មាន់​វិញ គឺ​ពង់​ដែល​គេ​យកទៅ​ផ្ចោះ​មិនបាន ហើយ​គេ​យកមក​ស្ងោរ​មិនទាន់​ឆ្អិន​ល្អ និង​គេ​យកមក​លក់​ចែកចាយ​នៅ​IMG_0122

ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ អោយទៅ​ជនជាតិខ្មែរ យកមក​បរិភោគ​បើសិន​យើង​បាន​បរិភោគ​វា​ធ្វើអោយ​ខ្លួន​យើង​ឈឺក្បាល និង​ងាយ​ស្រួ​ស​ឆ្លង​ជម្ងឺ​ផ្សេងៗ​ផងដែរ ។​
ក្នុងនោះ​លោក​បាន​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ និង​ឈ្មួញ ទាំងអស់​បញ្ឈប់​បន្ត​ការនាំចេញ និង​បន្ត​យក​លក់​ចែកចាយ និង​បរិភោគ​ទំនិញ​ខាងលើ​បន្តទៀត ដើម្បី​សុខភាព​ទាំងអស់គ្នា ៕