បន្ទាយមានជ័យ៖ បងប្អូនពលករដែលឆ្លងដែនវិលត្រឡប់មកពីប្រទេសថៃនៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមមន្ត្រី និងកងកម្លាំងចំរុះ ពិសេស មន្រ្តីអន្តោប្រវេសន៏ច្រកទ្វារពញរំដែនអន្តរជាតិប៉ោយប៉ែត យករថយន្តដឹកជញ្ជូន ដើម្បីជួយសម្រួលរាល់ការចំណាយនានារបស់ពួកគាត់ នាព្រឹកថ្ងៃទី១កក្កដា ឆ្នាំ២០២៥នេះ។
លោកឧត្តមសេនីយ៏ត្រី អ៉ី ចំរើន នាយប៉ុស្តិ៏នគរបាលអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា៖ដើម្បីសម្របសម្រួលរាល់បញ្ហា ឯកសារ ឬក៏គ្មានឯកសារ របស់បងប្អូនប្រជាពលករដែលឆ្លងដែនមកពីប្រទេសថៃប្រកបដោយភាពលឿនរហ័សឲ្យបានល្អប្រសើរនោះ។
ក្រុមការងារមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអនុវត្តយ៉ាង ខ្ចប់ខ្ចួននិងយកចិត្តទុកខ្ពស់ក្នុងការសម្រួលនិងបម្រើការផ្តល់សេវានានាជូនដល់បងប្អូនពលករប្រកបដោយភាពរហ័សទាន់ចិត្តនូវរាល់ឯកសារផ្សេងៗនៅមាត់ច្រកទ្វារដែលក្រុមការងារឈរជើងប្រចាំការនៅទីនោះ។
យ៉ាងណាម៉ិញលោកឧត្តមសេនីយ៏ត្រី អ៉ី ចំរើន បានបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ ក្រុមការងារបានយកចិត្តទុកខ្ពស់ដោយយករថយន្តដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករខ្មែរដែលឆ្លងដែនមកពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនប៉ោយប៉ែតយ៉ាងសស្រាក់សស្រាំដើម្បីដឹកជញ្ជូនបងប្អូនពលករបន្តមកទីតាំងមណ្ឌលសំចតជៀសវាងបងប្អូនពលករចំណាយអស់ថវិការក្នុងការធ្វើដំណើរនោះ។
ទន្ទឹមគ្នានោះដែរក្រុមការងាររបស់ក្រសួងការងាររួមទាំងអាជ្ញាធរបានរួមសាមក្គីគ្នាដើម្បីជួយដឹកជញ្ជូនបងប្អូនពលករពីមាត់ច្រកមកមណ្ឌលសំចតផងដែរនិងបានផ្តល់នូវអាហារ ទឹកសុទ្ធ នំប៉ុ័ង សម្រាប់អាហារសម្រនក្នុងពេលបងប្អូនពលកររងចាំនៅមណ្ឌលសំចតប៉ោយប៉ែតនិងផ្តល់ឳកាសការងារជាច្រើនជំនាញជូនដល់ពួកគាត់ដែលមានបំណងចង់ធ្វើផងដែរ។
សូមបញ្ជាក់ថាសម្រាប់ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកនេះស្ថានភាពមិនមានអ្វីប្រែប្រួលនោះទេដោយភាគីថៃបើកច្រកទ្វារនៅម៉ោង៨.០០នាទីកម្ពុជាបើកនៅម៉ោង៩.០០នាទីបិទនៅម៉ោង៤.០០នាទីល្ងាចការចេញ.ចូលអនុញញាតឲ្យបានតែសិស្សសាលា ពលករ និងអ្នកជំងឺធ្ងន់ធ្ងរតែប៉ុណ្តោះ៕ដោយ៖ឃិន គន្ធា