បន្ទាយមានជ័យផ្លូវមួយខ្សែដែលមានប្រវែង៤គីឡូម៉ែត្រផ្លួវនេះដែលឆ្លងកាត់ពីរឃុំគឺឃុំស្លក្រាម និងឃុំភាស ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យផ្លូវមួយខ្សែនេះត្រូវរងនូវការខូចខាតយ៉ាងខ្លាំងជង្ហុក តូចធំជាច្រើនកន្លែងដែលពិបាកការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅក្នុង
ឃុំទាំងពីរយ៉ាងខ្លាំង ជាពិសេស ការដឹកជញ្ជូន ទំនិញកសិផលរបស់ប្រជាកសិករ។ដោយមើលឃើញអំពីការលំបាករបស់ប្រជាកសិករក្នុងការធ្វើចរាចរទៅមកផ្លូវនេះនោះទើបលោកឧត្តមសេនីយ៏ត្រី អាត់ខែមស្នងការនគរបាលខេត្ដបន្ទាយមានជ័យនិងជាអនុប្រធានក្រុមការងារមូលដ្ឋានខេត្តកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹកនាំក្រុមការងារ មួយក្រុមចុះទៅពិនិត្យ ជាក់ស្ដែងនិងជួសជុលផ្លូវមួយខ្សែនេះដើម្បីធ្វើឲ្យហើយនៅពេលខាងមុខនេះ។
លោកអាត់ខែម បានថ្លែងនៅ ចំពោះមុខប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឱ្យដឹងថា ក្រោយពីទទួល បានការណែនាំ ពីសំណាក់ ប្រធានក្រុមការងារ ចុះជួយ ខេត្ដបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ានរួចមកក្រុមការងារ របស់លោក បានចុះមកពិនិត្យ ផ្លូវមួយខ្សែនេះ ដែលរងការ ខូចខាត ដោយសារទឹកជំនន់ហូរកាត់កាលពីពេលកន្លងទៅ បណ្ដាលឱ្យ កន្លែងខ្លះ ត្រូវ ហូរច្រោះ កាត់ដាច់ ក្លាយជាជង្ហុកតូចធំ ជាពិសេសនៅក្នុងភូមិអម្ពិល និងភូមិ
បារាណ៍ ដែលរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរខ្លាំងជាងគេធ្វើឲ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋ នៅក្នុង ឃុំទាំងពីរនេះមានការពិបាកយ៉ាងខ្លាំងជាពិសេស ការដឹកជញ្ជូនទំនិញកសិផលផ្សេងៗ។លោកបានបញ្ជាក់ទៀតថាជួសជុល នៅដំណាក់ កាលទី១ចាក់ដីឈួសឲ្យស្មើរចំណែកដំណាក់ការទីពីរចាក់គ្រួសក្រហមទើបយកស្រេចតែម្តងក្រៅពីការចុះទៅពិនិត្យនិងជុសជួលស្ថានភាពផ្លូវ ដែលរងការខូច ខាតមួយខ្សែនេះរួចរាល់ហើយនោះលោកអាត់ខែមនិងក្រុមការងារបានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងពីឃុំនិង
ព្រះចៅអធិការនិងព្រះសង្ឃវត្ដបារាណ៍ ហើយលោកបាននាំបច្ច័យយកទៅប្រគេនព្រះចៅអធិការវត្តដោយក្នុងមួយវត្ដទទួលបាន១,៥លានរៀល សរុប ទាំងអស់២៣វត្ដនៅទូទាំងស្រុកស្វាយចេក ដែលបច្ច័យនេះបានមកពីអង្គឋិនទានសាមគ្គីរយះពេលកន្លងមក។លោកអាត់ខែមនិង ក្រុមការងារបានបន្ដដំណើរ ទៅកាន់វត្ដតាបែន ដើម្បីពិនិត្យមើល ការសាងសង់ សាលាឆាន់ថ្មីមួយទៀត នៅជាប់នឹង សាលាឆាន់ចាស់ ដែលមានទំហំ ១១គុណ២៣ម៉ែត្រ ដើម្បីធ្វើជូនដល់ពុទ្ធបរិស័ទ ចំណុះជើងវត្ដ សម្រាប់ការរៀបចំពិធី សាសន៍ផ្សេងៗនៅក្នុងភូមិ ។
ជាមួយគ្នានេះ ក្រុមការងារក្រៅពីការ ប្រគេនបច្ច័យ ជូនព្រះចៅអធិការ និងព្រះសង្ឃនោះ ។ចំណែកប្រជាពលរដ្ឋដែលបានចូលរួមក្នុងការធ្វើផ្លូវនេះទាំងពីរឃុំនោះបានទទួលសារុងពីក្រុមការងារមួយៗម្នាក់សំរាប់កំដរដៃ៕