កំពង់ធំៈ សិប្បកម្មយក្យត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នារវាងអាជ្ញាធរ និងសមត្ថកិច្ចមេព្រៃបានលប លួចដាក់សិប្បកម្មដ៏ធំនៅក្នុងព្រៃឡងត៍ សម្រាប់កែច្នៃឈើប្រណិតនៅក្នុងព្រៃឡងត៍ តែម្ចាស់សិប្បកម្ម បានឆ្លើយការធ្វើសិប្បកម្មនេះ គឺត្រូវបានទំនាក់ទំនងទៅសមត្ថកិច្ចមេព្រៃ ទាំងផ្នែក ទាំងសង្កាត់ តែត្រូវបាន លោកមេព្រៃឆ្លើយបដិសេធថា មិនបានដឹងថាមានសិប្បកម្មនៅក្នុងព្រៃឡងត៍។
សិប្បកម្មកែច្នៃឈើប្រណិត ត្រូវបានគេស្គាលម្ចាស់ឈ្មោះ យិន ណាត ភេទស្រី សំដីផ្អែមទាក់ទាញមេព្រៃ ឲ្យវង្វេងក្នុងតួនាទី មិនបានហ៊ានបង្ក្រាបទុកអោយកាប់ព្រៃឡងត៍ធ្វើសិប្បកម្មយ៉ាងរំភើយ ត្រូវបានគេស្គាល់មានស្រុកកំណើតរស់នៅខេត្តកំពង់ចាម ហើយបានមកធ្វើសិប្បកម្មក្នុងព្រៃឡងត៍នេះ ចូល៣ឆ្នាំមកហើយ ហេតុដែលចែ យិន ណាត ថ្លើមធំពាសមេឃម្នាក់នេះ ហ៊ានលួចធ្វើសិប្បកម្មនៅក្នុងព្រៃឡងត៍ ដែលជាព្រៃសម្រាប់រក្សាទុករបស់រដ្ឋ តែបែរជាស្ត្រីម្នាក់នេះ ពុំមានការខ្លាចញញើតពីសំណាក់សមត្ថកិច្ចណាឡើយ បែរជាធ្វើសកម្មភាពយ៉ាងរំភើយ ។
ប្រភពពត៌មានបានឲ្យដឹងថា សិប្បកម្មខុសច្បាប់ម្នាកនេះ បានឃុបឃិតគ្នាជាមួយនាយផ្នែក នាយសង្កាត់ និងសមត្ថកិច្ចនៃអធិការស្រុកសណ្តាន់ជាអ្នកនៅខាងក្រោយខ្នង ហើយបានបើកភ្លើងខៀវសម្រាប់ការធ្វើសប្បកម្មកាប់ ផ្តួល រំលំ ឈើក្នុងព្រៃឡងត៍ហើយដឹកចូលសិប្បកម្មតែម្តងដោយមិនបាច់ចំណាយពេលដឹក ឈើទាំងនេះមកក្នុងភូមិ ដែលវាខុសគ្នានិងប្រជាពលរដ្ឋទូទៅ ដែលគ្មានខ្សែលួចដឹកឈើមកធ្វើផ្ទះក៏ត្រូវអស់ លោកចាប់គំរាមគំហែង ជំរិតទារលុយ ចំណែកសិប្បកម្ម ចែ យិន ណាត បើកធ្វើសិប្បកម្មមានឈើរាប់សិប ម៉ែត្រគូប សុទ្ធតែជាឈើប្រណិត តែពុំត្រូវបានបង្ក្រាបនោះទេ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ លោក ចាន់ មន្នីនាត នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យដឹងថាលោកមិនដែលដឹងទេថាមានសិប្បកម្ម លួចលាក់នៅក្នុងព្រៃឡងត៍ តែប៉ុន្មានថ្ងៃមុន លោកព្រះរាជអាជ្ញារង បានប្រាប់ម្តងដែរ ឲ្យស្រាវជ្រាវសិប្បកម្មខុសច្បាប់ ដែលកំពុងតែលួចលាក់ធ្វើ នៅចំនុចព្រៃឡងត៍ ក្បែក្រុម ហ៊ុន ស៊ីអស៊ីខេ ជាប់ព្រំប្រទល់ព្រះវិហារ។
ចំណែកលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យដឹងថា លោកមិនបានដឹងដែរ តែគ្រាន់ តែដឹងថាទាល់តែសោះ គឺគ្រាន់តែដឹងថា ធ្លាប់មានគេសុំធ្វើស្នាក់ការព្រៃឈឡងត៍ តែទើបតែដឹងនៅពេលនេះ។
អ្នកស្រី យិន ណាត ម្ចាស់សិប្បកម្មខុសច្បាប់ ហើយថ្លើមធំហ៊ានធ្វើនៅក្នុងព្រៃឡងត៍នេះ បានអះអាងថា គាត់បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ច ជាពិសេសលោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ នឹងលោក ចាន់ មន្នីនាត ព្រមទាំងសមត្ថកិច្ចទាំងអស់ហើយ ថែមទាំងនាំគ្នាមកយកលុយគ្រប់គ្នា រាល់ខែទៀតផង ។តែនៅពេលនេះបែជាឆ្លើយដាក់គ្នាទៅវិញទៅមកហើយ ។
ដោយ ប៊ុន រដ្ឋា