បន្ទាយមានជ័យ៖ ពលរដ្ឋ ភាគច្រើនជាកសិករ.អាជីវករជនជាតិថៃ ផ្ទុះការតវ៉ាចំពោះទាហានថៃកាលព្រឹកថ្ងៃទី ៧ មិថុនា ២០២៥នៅមុខច្រកអន្តរជាតិរោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនិងច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយ
មានជ័យ ដោយស្នើសុំអោយមានការបើកច្រកឡើងវិញ បន្ទាប់ពីទាហានថៃបានបិតកន្លងមក ដើម្បីដោះទំនិញ ពិសេសកសិផល តាមច្រកនានា ពិសេសច្រកអន្តរជាតិរោងក្លឿ ឈមច្រកអន្តរជាតិប៉ោយប៉ែត។
ការតវ៉ាចំពោះទាហានថៃមានខ្លឹមសារថា៖ ដោយក្ដីគោរពថ្នាក់ដឹកនាំទាំងប្រទេសថៃយើង ហើយនិងប្រទេសកម្ពុជា សូមអង្វរថ្នាក់ដឹកនាំជួយបើកច្រកអោយប្រជាជនខេត្តស្រះកែវ បានធ្វើការលក់ដូរដោយធម្មតាវិញផងបាទ សុំអោយថ្នាក់ដឹកនាំទាំង២ប្រទេសចរចាដោះស្រាយរឿងដែលជាប់គាំងជាមួយគ្នាសុំអោយចប់ ប្រជាជនខេត្តស្រះកែវយើងនឹងបានបន្តរការរស់នៅបន្តរផងបាទ កូនចៅ ត្រូវការហូបចុកពីមួយថ្ងៃទៅមួយថ្ងៃ សូមអង្វរផងបាទ។
ប្រភពពីពលរដ្ឋជាអ្នកតវ៉ាចំពោះទាហានថៃបានបញ្ជាក់ផងដែរថា ការបិតព្រំដែនដោយឯកតោភាគីពីក្រុមទាហានថៃ មិនអនុញ្ញាតអោយ កសិផល បន្លៃផ្លែឈើ និងទំនិញគ្រប់ប្រភេទចូលតាម ច្រកអន្តរជាតិ ច្រកតំបន់នានា តាមព្រំដែនកម្ពុជាថៃ ដែលជាហេតុធ្វើអោយ កកស្ទះ និងខូខខាតកសិផល បន្លៃផ្លែឈើ និងទំនិញគ្រប់ប្រភេទរបស់ពលរដ្ឋដែលជាកសិករ និងអាជីវករថៃ និងបង្ករអោយសេដ្ឋកិច្ចពួកធ្លាក់ចុះ៕ដោយ៖ឃិន គន្ធា





































