ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង៧៩១ម៉ែត្រ ទទឹង៥ម៉ែត្រ នៅស្រុកបារាយណ៍

0

(កំពង់ធំ)៖ នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៥ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានលេីកឡេីងថា ផ្លូវ នេះកន្លងមកមានការខូចខាតធ្ងន់ធ្ងរ បណ្ដាលឱ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដូច្នេះដើម្បីលើកកម្ពស់គុណភាពជីវិត និងសម្រួលដល់ការធ្វើដំណើរប្រជាជនក្នុងតំបន់ ។

អភិបាលស្រុកបារាយណ៍បានបន្តថា ផ្លូវដែលសាងសង់នេះ ជាផ្លូវដែលប្រជាពលរដ្ឋប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទៅសាលារៀន ទៅទីផ្សារ ទៅមន្ទីរពេទ្យ និងបំពេញកិច្ចការប្រចាំថ្ងៃផ្សេងៗ។ ក្នុងរដូវវស្សា ផ្លូវនេះជាផ្លូវលំបាកក្នុងការធ្វើដំណើរដោយសារទឹកជំនន់ កសិករមិនអាចដឹកផលិតផលកសិកម្មបានល្អ អ្នកជំងឺបន្ទាន់ក៏ជួបបញ្ហាក្នុងការជិះឡានបញ្ជូនទៅមន្ទីរពេទ្យ ។ ការសាងសង់ផ្លូវបេតុងអាមេនេះនឹងជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនជាពិសេសក្មេងៗនិស្សិត និងជនចាស់ជរា។

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង៧៩១ម៉ែត្រ ទទឹង៥ម៉ែត្រ លូទោល ១កន្លែង គម្រោងមូលនិធិឃុំបឹងឆ្នាំ២០២៥ នៅភូមិបឹងខាងជើង ភូមិបឹងកណ្ដាល ភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។