ក្លឹប​កម្សាន្ត ហ៊ី​ប​ហប នៅ​ខេត្តសៀមរាប ត្រូវបាន​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​

0

សៀមរាប ៖ នៅ​រាត្រី​ម៉ោង​២ និង ៤៥​នាទី​ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​អគ្គីភ័យ​មួយ​កើតឡើង នៅ​ក្លឹប កម្សាន្ត ហ៊ិ​ប​ហប ស្ថិតនៅ​ទល់មុខ​នឹង​រង្វង់​មូល​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ត្រូវបាន​ឆ្លង​នូវ​ចរន្ត អគ្គិសនី ធ្វើ​ឲ្យ​ឆេះ​ខូចខាត​ឧបករណ៍ សម្ភារៈ​នៅក្នុង​ក្លី​ប​អស់ទាំង​ស្រុង ព្រមទាំង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង រងរបួស ទៀតផង ។​997089_293587940840709_5002544120855095833_n
​តាម​ការបញ្ជាក់​របស់​មេការ​បម្រើ​ការងារ​នៅក្នុង​ក្លឹប​កម្សាន្ត​ហ៊ី​ប​ហប​នេះ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២ ក្លី​ប នឹងត្រូវ​បានបញ្ចប់ ហើយ​ក្នុង​គ្រានោះ​ក៏មាន ធំ​ខ្លឹ​ន​ឆ្ងៀ​ម​ដ៏​ចំឡែក ហើយក៏​បានធ្វើ​ការបិទ​ម៉ាស៊ីនត្រជាក់​ទាំងអស់​ហើយ នោះ ក៏​នៅតែ​ខ្លឹ​ន​ឆ្ងៀ​ម​នៅ​ដដែល ។1510662_293589900840513_604183079083832299_n

តែមួយ​សន្ទុះ​ក្រោយមក​ក៏បាន​ចេញមក​ខាងក្រៅ ក៏​ឃើញ​មាន​ផ្សែងហុយ​ចេញ​ឡើង​នៅលើ​ដំបូល ខ្លួន​ក៏បាន​ធ្វើការ​រំដោះ​ភ្ញៀវ​ឲ្យ​ចេញ​ក្រៅ ហើយ​ភ្លើង​ក៏​ចាប់ផ្តើម​ឆេះ​ពីលើ​ប​ដាន​ធ្លា​ក់មក ធ្វើ​ឲ្យ តុ កៅអី​សា​ឡុង​ពួក​ឆាបឆេះ​ឡើង ហើយ​ក៏បាន​ទំនាក់ទំនង​ទៅ​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្ត នគរបាល​ខេត្ត មកជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​តែម្តង ។Image6
​ក្នុងការ​ពន្លត់អគ្គីភ័យ​នេះ​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត នគរបាល​ខេត្ត ក៏បាន​ធ្វើការ​សហការ​ជាមួយ​ក្រុម​ពន្លត់ អគ្គីភ័យ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មកជួយ​អន្តរាគមន៍​ផងដែរ ។ ក្នុង​កិច្ចប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​នេះ បាន​ប្រើ​រថយន្ត​ចំនួន ៦​គ្រឿង រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត ៣​គ្រឿង នគរបាល​ខេត្ត ២​គ្រឿ និង អាកាសយានដ្ឋាន​អន្តរ ជាតិ​សៀមរាប ១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​១៤​រថយន្ត ហើយ​បាន​គ្រប់គ្រង​និង​រលត់​អស់​ទៅវិញ​បាន​ទាំងស្រុង​នៅវេលា ម៉ោង​៥​ទៀបភ្លឺ​ផងដែរ ។Image6
​តាម​ការបញ្ជាក់​របស់​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុ​ការ​គ្រោះ​អគ្គីភ័យ​នេះ​បាន សម្លាប់​មនុស្ស ចំនួន​៥​នាក់ ក្នុងនោះ​មាន​នារី​៣​នាក់​ជា​ជនជាតិខ្មែរ បុរស​ម្នាក់​ជា​ជនជាតិខ្មែរ​និង​ម្នាក់ទៀត​បាន​ស្លាប់​ជា​ជនបរទេស​ភេទ​ប្រុស និង រងរបួស​ធ្ងន់​០២​នាក់ ភេទ​ស្រី​ផងដែរ ។ ទាំង​អ្នកស្លាប់ និង រងរបួស​នេះ សុទ្ធសឹង​ជា​អ្នក​ផឹក​ស្រវឹង​ជោគជាំ ហើយ​ចូលទៅក្នុង​បន្ទប់ទឹក ៕Image7

សូមបញ្ជាក់ផងដែរថា ក្លឹបនេះកន្លងមកធ្លាប់បានធ្វើឲ្យមានមនុស្សស្លាប់ បាត់បងជីវិតរួច​ម្តងមកហើយ លុះក្រោយមកក៏បានប្តូរមកធ្វើជាក្លឹមកំសាន្តវិញម្តង ទើបានបង្ករឲ្យមាន​មនុស្សស្លាប់ជាច្រើននាក់បែបនេះ ក៏ដោយសារតែម្ចាស់ក្លឹបកំសាន្ត ពុំមានវិធានការក្នុង ការត្រៀមទទួលនូវគ្រោះអគ្គីភ័យកើតឡើង ថែមទាំងពុំមានផ្លូវសម្រាប់ចេញចូល ក្នុងគ្រាមានអាសន្ន ។ដោយ លោក  ខេង ខេមរា​Image9 Image8