ប៉ូលិស​ចរាចរណ៍​ខេត្តបាត់ដំបង បញ្ជូន​ខ្លួន​បុរស​ម្នាក់ គ្មាន​ប័ណ្ណបើកបរ​បើក និង​បាន​បុក​បា​រ៉ា​ស់ ប៉ូលិស គោលដៅ ទៅ​តុលាការខេត្ត​

0

​កម្លាំង​ប៉ូលិសចរាចរ​ខេត្តបាត់ដំបង បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​បុរស​ម្នាក់​ដែល​បើករថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ និង​សម្ភារៈ​ផ្សេងៗ ដោយ​គ្មាន​ប័ណ្ណបើកបរ ខណៈដែល​ប៉ូលិសចរាចរ​ផ្លូវ​គោលដៅ​ចេញ មក​ហៅ​ត្រួតពិនិត្យ ហើយ​អ្នកបើកបរ​បាន​បំ​បុក​បា​រ៉ា​ស់ រួច​ដេញ​បុក​មន្ត្រីប៉ូលិស​នៅ​រង្វង់​មូល​នាង​គ​ង្ហ៊ី​ង ជា​គោលដៅ​ទី​១ ហើយ​បើក​រត់គេច​រហូតដល់​គោលដៅ​ទី​២​ទើប​កម្លាំង​ឃាត់​ចាប់បាន ។​2
​ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច រង្វង់​មួល​នាង គ​ង្ហី​ង ស្ថិតក្នុង​ភូមិ​សាលា​បាឡាត់ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​លោក ហុក​ហឿ​ត នាយផ្នែក​ប៉ូលិសចរាចរ​ផ្លូវ​គោលដៅ​នៅ​រង្វង់​មូល​នាង​គ​ង្ហី​ង បានអោយដឹង ថា មុនពេល​កើតហេតុ​មាន​រថយន្ត ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​និង​សម្ភារៈ​ផ្សេងទៀត​បើកបរ​តាមផ្លូវ​ជាតិ​៥ ពី​កើត ទៅ​លិច​។1

ពេល​បើក​មកដល់​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង មន្ត្រីប៉ូលិស​ចរាចរ​បា​ន​ចេញមក​ហៅ កាក់​អោយ ឈប់ ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​អ្នកបើក​ឡាន​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​នោះ​មិន​ឈប់​ទេ ថែមទាំង​បន្ថែម​ល្បឿន ដេញ​បុក​មន្ត្រីប៉ូលិស និង​បើក​បុក​ប៉ា​រ៉ា​ស់ប​ត់ទៅ​ខាងស្តាំ​ដៃ​ទៀត​។ ភ្លាមៗ​នោះ កម្លាំង​ប៉ូលិសចរាចរ​បាន ដេញតាម និង​ទាក់​ទង់​ទៅ​គោលដៅ​ទី​២​នៅខាងមុខ​ចេញ​ស្ទាក់​ព្រមទាំង​ដាក់​ឡាន​ពាំ​ផ្លូវ​ទើប​ចាប់​ឃាត់ ខ្លួន អ្នកបើកបរ និង​ឡាន​បានតែ​ម្ដង​។

បុរស​សង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ​តូច ឡុង​អាយុ​៤៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​បាក់​រនាស់ សង្កាត់​ស្វាយរៀង ក្រុង​-​ខេត្តស្វាយរៀង ជា​អ្នកបើកបរ​រថយន្ត​បង្ក ចំណុះ​២,៥​តោន​ពាក់​ស្លាក​លេខ​បាត់ដំបង​3A1902​។​បច្ចុប្បន្ន​បុរស​សង្ស័យ និង​រថយន្ត​បង្ករ ត្រូវបាន​កម្លាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា ដើម្បី​ចាត់ ការ​ទៅតាម​ផ្លូវច្បាប់​ហើយ​៕