រដ្ឋាភិបាលប៉ាគីស្ថានកាលពីថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ បានធ្វើការបាញ់បង្ហោះ សាកល្បងគ្រាប់មីសស៊ីលផ្លោងឆ្លងទ្វីបចម្ងាយមធ្យមប្រភេទសាហ៊ីន1A ដែល មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និង ក្បាលគ្រាប់ធម្មតា ដោយ បាញ់បានរយៈចម្ងាយប្រមាណ ៩០០ គីឡូម៉ែត្រ
ប្រកបដោយភាពជោគជ័យ ។
គ្រាប់មីសស៊ីលប្រភេទសាហ៊ីន 1A ដំណើរការជាមួយប្រព័ន្ធណែនាំត្រឹមត្រូវ និង អភិវឌ្ឍន៍កម្រិតខ្ពស់ ក្នុងចំណោមប្រព័ន្ធមីសស៊ីលល្អៗដទៃទៀត ។ ហើយនេះជា ការសាកល្បងបាញ់បង្ហោះគ្រាប់មីសស៊ីលជាលើកពីរហើយ របស់ប្រទេសប៉ាគី ស្ថានក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ។ស្របពេលជាមួយគ្នានេះ ប្រធានាធិបតី និង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានកោត សរសើរចំពោះការសាកល្បងប្រកបដោយភាពជោគជ័យខាងលើនេះ ព្រមទាំង បានអបអរសារទរចំពោះការចូលរួមប្រឹងប្រែងរបស់កងទ័ពអ្នកវិទ្យាសាស្ត្រ និង ក្រុមវិស្វករដើម្បីសម្រេចឱ្យបាននូវសមិទ្ធិផលលេចធ្លោរបស់ពួកគេ ៕