អតីតអ្នកការទូតចូលនិវត្តន៏រដ្ឋ ប៊ូគីណា ហ្វាសូ ដែលមានឈ្មោះថា Michel Kafando ត្រូវបានជ្រើសតាំងជាមេដឹកនាំរដ្ឋស្តីទីថ្មីហើយកាលពីថ្ងៃ ចន្ទ ដើម សប្តាហ៏នេះ ក្នុងគោលបំណងដឹកនាំរដ្ឋ ប៊ូគីណា ហ្វាសូ ក្នុងសម័យអន្តរកាល រយៈពេល១ឆ្នាំ មុននឹងការបោះឆ្នោត
ជ្រើសតាំងប្រធានាធិបតីថ្មី ត្រូវធ្វើឡើងនៅ ក្នុងខែវិច្ឆកា ឆ្នាំ២០១៥ ខាងមុខនេះ ។ ស្ថិតនៅក្នុងវ័យ ៧២ ឆ្នាំ លោក Kafando ធ្លាប់បានបំរើការងារជាអ្នកការទូតប្រចាំ នៅអង្គការសហប្រជាជាតិអស់រយៈពេលជាង ១៣ ឆ្នាំ និង ជាអតីតរដ្ឋមន្ត្រី ក្រសួងការ បរទេសរដ្ឋ ប៊ូគីណា ហ្វាសូ នៅចន្លោះឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨២ ផងដែរ ។
ស្របពេលជាមួយគ្នានេះ អគ្គលេខាធិកាអង្គការសហប្រជាជាតិ ក៏បានចេញ សេចក្តីថ្លែងកាណ៏បង្ហាញពីការឡើងកាន់តំណែងស្តីទីរបស់ លោក Kafando នា ពេលនេះផងដែរ ដោយ
រូបលោកបានបង្ហាញការជឿជាក់ថា អ្នកការទូតរូបនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំប្រទេសឡើងវិញ ក្នុងសម័យអន្តរកាល ក៏ដូចជារៀបចំការបោះឆ្នោតថ្មីមួយប្រកបដោយតម្លាភាព និង ប្រជាធិបតេយ្យផងដែរ ៕