ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង

0

សៀមរាប:  លោកឧត្ដមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក បានអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីលោកលោកស្រីជាក្រុមការងារ តំណាងមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ត្រី សៀ ទីន បានជំរុញដល់ក្រុមការងារទាំងអស់ បន្ដកិច្ចសហការគ្នាយ៉ាងស្អិតរមួតធ្វើយ៉ាងណាឲ្យមូលដ្ឋានឃុំកំពង់ភ្លុកទាំងមូល មានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ និងជាពិសេស គឺសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានជម្រុញឲ្យក្រុមការងារទាំងអស់ ត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ទៅតាមវិស័យ និងជំនាញនីមួយៗរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្ដលើការអនុវត្តការងាររបស់យើងសំដៅដល់ការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍមូលដ្ឋានជាចាំបាច់ និងត្រូវអនុវត្ដតាមសំណូមពររបស់ពលរដ្ឋដែលបានលើកឡើងជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ លោកក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់នាពេលកន្លងមក និងសំណូមពរឲ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារតាមវិស័យនីមួយៗជាបន្ដទៀត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល ព្រមទាំងជម្រុញដល់ក្រុមការងារទាំង ត្រូវយកចិត្តទុកដាក់ជាប្រចាំ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង គ្រួសារងាយរងគ្រោះ ជនពិការ ចាស់ជរាជាដើម នូវជីវភាព រស់នៅប្រចាំថ្ងៃ ។ ម៉្យាងទៀត ចូលធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលជាប្រជានេសាទ ពីការបិទរដូវនេសាទ ដើមី្បចៀសឲ្យផុតនូវរាល់បទល្មើស ដែលខុសទៅនឹងច្បាប់ហាមឃាត់ និង អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទៀតផង ៕