មណ្ឌលគិរី ៖ ជីវិតក្មេងប្រុស២នាក់បានលងទឹកស្លាបឮភ្លាមៗនៅក្នុងស្រះទឹកក្នុងកែវសីមា ខណៈពួកគេមានគ្នាចំនួន៤នាក់នាំគ្នាចុះលេងទឹកស្រះមួយស្ថិតនៅចំណុច ម៉ារីយោង ភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ
២០១៤។ តាមការអោយដឹងពីលោក អន សារ៉ា អធិការរងនគរបាលស្រុកកែវសីមា និយាយថា មុនពេល មានហេតុការណ៏ក្មេងលង់ទឹកស្លាប់ គឺមានក្មេងប្រុសស្រី៤នាក់រត់ប្រលែងគ្នា ក្នុងទីវាលរបស់លំនៅដ្ឋាន ឪពុកម្តាយក្មេងរងគ្រោះ។
ក្រោយមកម៉ោងប្រមាណជាង៤ល្ងាច ឪពុកម្តាយរបស់ក្មេងរងគ្រោះ បានដើរ រកក្រុម ក្មេងៗទាំងនោះ តែរកមិនឃើញ។ពេលនោះដែរឪពុកក្មេងជនរងគ្រោះ បានដើរសំដៅ ទៅស្រះ ទឹកមួយ មានចម្ងាយ២០០ម៉ែតពីផ្ទះ ក៏ប្រទះឃើញមានក្មេង២នាក់នៅឈរលើមាត់ស្រះនោះ។ ដោយ មានការ សង្ស័យ ឪពុកក្មេងរងគ្រោះបានចុះទៅរាវក៏ប្រទះឃើញ ក្មេង២នាក់ទៀតដែលលង់លិច ចូល ក្នុងទឹកស្រះ តែគួរអោយសោកស្តាយក្មេងទាំង២នាក់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោកអធិការរងបន្ថែមថា ក្រោយ ធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងទាំង២ពិត ជាបានស្លាប់ដោយសារលង់ទឹកពិតមែន។លោកបញ្ជាក់ថា ជនរងគ្រោះទី១មានឈ្មោះមករា ម៉េង ឈាង ភេទប្រុស អាយុ៦ឆ្នាំ និងជនរងគ្រោះទី២ ឈ្មោះណាង ប៊ុនលាភ ភេទប្រុ អាយុ៦ឆ្នាំដូចគ្នា ។
បច្ចុប្បន្នសាកសពក្មេងប្រុសទាំង២ ត្រូវបានក្រុមគ្រូសារ យកទៅធ្វើបុណ្យរូមគ្នា ក្នុងថ្ងៃតែមួយ។គួរតែឪពុកម្តាយនិងអានាព្យាបាលបុត្រធីតាស្រីប្រុសទាំងអស់សូមមេត្តាជួយថែទាំនិងរក្សាអោយបានល្អប្រសើរដើម្បីជាសវាងការកើតមាននូវសេចក្ដីសុខបាន។