វ​ណ្ណះ​ស្នេហា​បង្ខំ​ឲ្យ​គូស្នេហ៍​ជនជាតិ​វៀតណាម​មួយគូរ​បបួលគ្នា​ជិះទូក​ចូល​ព្រៃ​លេបថ្នាំ​សម្លាប់ខ្លួន​

0

​ខេត្តពោធិសាត់ គូស្នេហ៍​ប្ដូរផ្ដាច់​ស្មើរ​និង​ជីវិត​មួយគូរ ដែលជា​ជនជាតិ​វៀតណាម​រស់​នៅលើ​ផ្ទៃ​ជលសា ស្នេហា​ជាមួយគ្នា​ជាង​មួយឆ្នាំ ទីបំផុត​គូស្នេហ៍​ទាំង​ពីនេះ​ក៍បាន​បបួលគ្នា​ជិះទូក​អ៊ំ​ចូលក្នុង​ព្រៃ​ចំងាយ​៥០០​មែ​៉​ត​ពី​ភួ​មិ លេបថ្នាំ​សម្លាប់ខ្លួន​បញ្ចប់ជីវិត​ពួកគេ ឱប​គ្នា​ដេក​នៅលើ​ទូក​ដោយ​សាវ​ណ្ណះ​

ស្នេហ៍​ខុសគ្នា​ត្រូវ​ក្រុមគ្រួសារ​បំបែក​ពួកគេ​៕ រហូតដល់​អ្នក​ឆ្លុះត្រី​ឃើញ​ពួកគេ​ទើប​ភ្ញាក់ផ្អើល​ដឹក​យកទៅ​សង្គ្រោះ តែ​អ្វីៗ​បាន​ហួសពេល​ហើយ​គឺ​ស្លាប់​បន្តបន្ទាប់​គ្នា​តែម្តង​ពេលដែល​បញ្ជូន​មកដល់​ពេទ្យ​អស់​ជាច្រើន​មោ​៉​ង​តាម​ផ្លូវទឹក។unnamed

ហែ​ត​ការណ៍​គូរ​ស្នេហ៍​ទាំងពី​លេបថ្នាំ​សម្លាប់ខ្លួន​ត្រូវ​អ្នក​ឆ្លុះត្រី​ប្រទះឃើញ​នេះ​គឹ​កើតឡើង​កាលពី​វេលា​មោ​៉​ង​១២​និង​០០​នាទី​រំលង​អា​ទ្រាធ​ចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិត​លើ​ផ្ទៃ​ទឹក​ត្រង់​មុខ​ភួ​មិ​កោះ​ក្អែក ចម្ងាយ​៥០០​មែ​៉​ត ក្នុង​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិសាត់ ៕ លោក សិ​ុ​ន សុខា អធិការ​ង​នគរបាល​ស្រុក​កណ្ដៀង​ទទួល​កិច្ចកា​នេះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​គូរ​ស្នេហ៍​ទាំងពី​ទី​១​ឈ្មោះ ប៊ុន ហាង អាយុ​២០​ឆ្នាំ ភេទ​ប្រុស ទី​២​ឈ្មោះ វិ​ន ធី​ថរ អាយុ​១៨​ឆ្នាំ ភេទ​ស្រី អ្នក​ទាំងពី​ជា​ជនជាតិ​វៀតណាម​រស់នៅក្នុង​ភួ​មិ​កើតហេតុ​ខាងលើ​៕

រដ្ឋបាល​ប៉ុ​ស្ត៍​ទីនោះ​បាន​ឲ្យ​ដឹងថា​ក្នុង​ដំណើររឿង​រា​៉​វ​នេះ​គឺ​គូរ​ស្នេហ៍​ទាំង​ពីនេះ​បាន​ស្រឡាញ់គ្នា​ជាង​មួយឆ្នាំ​ហើយ ដោយ​ពួកគេ​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្បែរ​គ្នា តែដោយសា​គម្លាត​នៃ​ជីវភាព​គ្រួសារ​របស់​ខាង​ស្រី​នាង​មាន​ជីវភាព​ក្រីក្រ​ពេ ទើប​ក្រុមគ្រួសារ​ខាង​ប្រុស​មិន​ព្រម​ឲ្យ​ពួកគេ​យកគ្នា​ជា​ប្ដី​ប្រពន្ធ​៕

មន្ត្រីរដ្ឋបាល​ប៉ុ​ស្ត៍​កោះ​ក្អែក​បន្តថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពួកគេ​រង​សម្ពាធ​ពី​ក្រុមគ្រួសារ​ខ្លាំង​ទៅ​ខ្លាំង​ទៅ​មិន​តម្រូវ​ឲ្យ​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ព្រោះ​ឱ​ពុក​ម្ដាយ​ខាង​ប្រុស​ប្រកាន់​ពី​វ​ណ្ណះ​ក្រ​មាន​នេះ ទើប​នៅ​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​ពួកគេ​បាន​មាន​គំរោងកា​សម្លាបខ្លួន ដោយ​ណាត់ជួប​ហើយ​យក​ថ្នាំ​បំពុល​កុក​ឡើង​ជិះទូក អ៊ំ​ចូល​ព្រៃ​នៅមុខ​ភួ​មិ​កោះ​ក្អែក ចម្ងាយ​ប្រហែល​៥០០​មែ​៉​ត ក៍​លេបថ្នាំ​ទាំងពី​អ្នកនោះ​បញ្ចប់ជីវិត​ឱប​គ្នា​លើ​ផ្ទៃ​ជលសា​ក្នុង​ទូក​តែមួយ​នោះ​៕unnamed

មន្ត្រីនគរបាល​បន្ត​បន្ថែមថា​ស្របពេល​ពួកគេ​លេបថ្នាំ​សម្លាប់ខ្លួន​នោះ​អស់​ច្រើន​មោ​៉​ង​នៅលើ​ទូក​ឱប​គ្នា​មែក​ពពុះ​មា​តើ​ក្នុងព្រៃ​រហូតដល់​ពាក់​អា​ទ្រាធ មោ​៉​ង​១២​យប់​ចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក៍មាន​អ្នកនេសាទ​ឆ្លុះត្រី​ប្រទះឃើញ​អ្នក​ទាំងពី​នៅលើ​ទូក​តែមួយ​កំពង់​ឱប​គ្នា​បែកពពុះមាត់​ដោយ​ពុល​ថ្នាំ​បែបនេះ ក៍មាន​កា​ភ្ញា​ផ្អើល​ដល់​ក្រុមគ្រួសា សងខាង​នាំគ្នា​ដឹក​តាម​កាណូត​យកទៅ​សង្គ្រោះ​នៅ មណ្ឌល​សុខភាព​ស្រុក​ក្រគរ ប្រើពេល​ច្រើន​មោ​៉​ង​ទៀត ទើបបាន​ដល់ ក៍​អ្នក​ទាំងពី​មកដល់​ពេល​ស្រុក​ក្រគរ ជាតិ​ថ្នាំ​នោះ​ចូល​សព្វគ្រប់​អស់​ហើយក៍​ដាច់​ខ្ស​ល់​ស្លាប់​បន្តបន្ទាប់​គ្នា​តែម្ដង ៕