​មន្ទីរ​សាធារណៈ​ការប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ប្រជា ពលរដ្ឋ​លក់ដូរ​ជិត​កន្លែង​ការដ្ឋាន

0

​ ស្ទឹងត្រែង​៖​មន្ទីរ​សាធារណៈ ការ​ខេត្តស្ទឹងត្រែង​សំណូមពរ​ឲ្យ​អាជីវករ​ឈប់​លក់ដូរ​នៅ​ជិត​ការដ្ឋាន​ធ្វើ​ផ្លូវ សួនច្បារ ដើម្បី​បញ្ចៀស​ការរាំងស្ទះ​ដល់​ការសាងសង់ ក្នុងពេលដែល​ក្រុមការងារ​ជុំនាញ កំពុងធ្វើការ​ហើយ​បើ​មាន​ប៉ះពៀរ​កើត​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ក្រុមការងារ​មិន​ទទួលខុសត្រូវ​

ឡើយ ។​​ក្នុង​សកម្មភាព​កំពុង​ស្ថាបនា​ផ្លូវ​នៅ​លេខ​៦៣.៦៤​ក្នុង​ក្រុង​ទល់មុខ​កំពុងផែរ​ផ្សា​ស្ទឹងត្រែង​នៅ​ថ្ងៃទី​១៨​វិ​ច្ឆ​កា​ឆ្នាំ​២០១៤​នេះ​លោក​ប៊ុន ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​បាន​លើកឡើងថា​៖ អាជីវករ​លក់ដូរ​ប្រមាណ​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ នាំគ្នា​ដាក់តាំង​លក់ទំនិញ នៅ​ជិត​ការដ្ឋាន​ដែល​មន្ទីរ​ការ​សាធារណៈការ កំពុង​ធ្វើ​សកម្មភាព​សាងសង់​ផ្លូវ​នៅក្នុង​ក្រុង​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​។​​IMG_2653

លោក​ប៊ុណា​រី​អភិបាលក្រុង​បាន​ប្រាប់​អោយដឹងថាៈ​សាលាក្រុង​បាន​ជូនដំណឹង​ជា​សាធារណៈ​បាន​ញឹកញាប់​និង​ចុះ​ណែនាំ​ផ្ទាល់​ថែមទៀត តែ​អាជីវករ​មួយចំនួន​តូច​នេះ ខ្វះ​ស្មារតី​ចូលរួម និង​មិនបាន​គិតពី​ប្រយោជន៍​សង្គម​បំរើ​ឲ្យ​វិស័យ​សាធារណៈ បង្ក​ភាពលំបាក​ដល់​អាជ្ញាធរ ធ្វើ​ឲ្យ​ប៉ះពាល់​បរិ​ដ្ឋា​ន បាត់​សោ​ភ​ណ័​ភាព និង ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត ។​​ ​លោក​អភិបាលក្រុង​សំណូមពរ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ផ្លូវ​នេះ ត្រូវមាន​ស្មារតី​ចូល​រួច​ជាមួយ​អាជ្ញាធរ​ផង​បើ​មិនបាន​ជួយ​អ្វី​សុំ​ឲ្យ​តែ​កុំ​បង្ក​ភាពលំបាក​ពិបាក​ដោះស្រាយ​ទៅបាន​ហើយ​។​​IMG_2651

​បើតាម លោក សរ គឹម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ​មានប្រសាសន៍​ទទួលស្គាល់​ថា​៖ ការស្ថាបនា​ផ្លូ​លូរ​នៅតាម​ផ្លូវជាតិ​លេខ​៦៤​និង​៦៣​នេះ វា​ពិត​ជាមាន​ផលប៉ះពាល់ ទៅលើ​មុខរបរ​ប្រជាពលរដ្ឋ​ខ្លះៗ ហើយ​ការងារ​អភិវឌ្ឍន៍​ក៏​តែងតែ​ទទួល បាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ណាស់ដែរ (​តែ​សូមកុំ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​ផ្លូវ​ផង​ដើរ​រើស​សំរាម​ផង​វា​ដូចជា​ជ្រុល​ហួសហេតុ​ពេក​)​ហើយ​អាជ្ញាធរខេត្ត​បានរៀបចំ​ឲ្យ​មាន​កន្លែង​លក់ដូរ​ជូន​រួច​កម​ហើយ​តែ​មិន​អនុវត្តតាម​។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖​ចំពោះ​ផ្លូវ​នេះ​ក្រុម​ជំនាញ​និង​ខិតខំ​ធ្វើការ​ស្ថាបនា​ទៅតាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ឲ្យ​មានគុណ​ភាពត្រឹមត្រូវ​ហើយ​ផ្លូវ​នេះ និង​សាងសង់​ជា​បេតុង សំរាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ស្រួល​ធ្វើដំណើរ​ទាំង​ម៉ូតូ​និង​រដ្ឋ​យន្ត ។​ក្រុមអាជីវករ​បានទទួល​ស្គាល់​ថា​៖​ពួកគាត់​ធ្វើបែបនេះ​ពិតជា​ប្រាស់ចាក​ទៅ​ហ្នឹង​សណ្ដាប់ធ្នាប់​សង្គម​ហើយ​តែ​គ្មាន​ជំរើស​បើ​មិន​មក​លក់​នៅទីនេះ​ទេ វា​រកប្រាក់​ចំណូល​ចិញ្ចឹម​ជីវភាព​មិនបាន​។​​IMG_2654

សូមបញ្ជាក់ថា​៖​ការស្ថាបនា​ផ្លូវ​ជុំវិញ​ផ្សារ​នេះ​មាន​ប្រវែង​៧០០​ម៉ែត្រ​ក្នុង​គម្រោង​ចំណាយ​ថវិកា​ជាតិប្រមាណ​ជាង​បី​ពាន់​លាន​រៀល​និង​គ្រោង​បញ្ចប់​ការស្ថាបនា​នៅក្នុង​ឆ្នាំ ២០១៥ ៕
ងិន