ខេត្តព្រះសីហនុៈក្រុមប្រជាពលរដ្ឋចំនូនប្រមាណជាង៣០នាក់ដែលអះអាងពូកគេជាអតីតអាជីវករលក់ដូរចំណីអាហារនៅតាមបណ្តោយឆ្នេរសមុទ្រតំបន់អូរឈើទាលចំណុច(ក្រុមហ៊ុនសុខគង់)នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៤នេះបាននាំគ្នាសំរុកចូលទៅឆ្នេរសមុទ្រតំបន់នោះសារជាថ្មីក្នុង
គោលបំណង់ចាប់យកដីឆ្នេរចំណុចនោះវាទីកាន់កាប់វិញ។សកម្មភាពក្រុមប្រជាពលរដ្ឋទាំងអស់ខាងលើសង្កេតមើលទៅហាក់មានភាពក្លាហ៊ានណាស់ក្នុងការចូលទៅកាន់កាប់ដីឆ្នេរតំបន់នោះដោយពូកគេបាននាំគ្នាធ្វើការបោះបង្គោលពុះជ្រៀកឆ្នេរជាឡូរិ៏ៗចែកគ្នានិងធ្វើរោងប្រក់តង់កាន់កាប់តែម្តង។
.ក្រុមអាជីវករខាងលើបានធ្វើការបញ្ជាក់ថាដីចំណុចឆ្នេរដែលពូកគាត់នាំគ្នាចូលមកកាន់កាប់នេះជាទីតាំងដែលពូកគាត់ធ្លាប់រស់នៅនិងកាន់កាប់ប្រកបមុខរបរលក់ដូររកស៊ីចិញ្ចឹមជីវិតគ្រូសារកូនចៅតាំងពីរឆ្នាំ១៩៨៧មកម្លេះប៉ុន្តែរនៅក្នុងអំឡុងឆ្នាំ២០០៦.២០០៦(ជំនន់លោកសាយហាក់ជាអភិបាលក្រុង)បានធ្វើការបណ្តេញនិងរុះរើតូបលក់ដូររបស់ពូកគាត់អស់គ្មានសល់ដោយគ្មានសំណង់អ្វីបន្តិចនោះឡើយដើម្បីយកដីឆ្នេរនេះប្រគាល់ទៅ(ក្រុមហ៊ុនសុខគង់)កាន់កាប់វិញ។
ក្រុមអាជីវករទាំងអស់ក្រោយពីរត្រូវគេបណ្តេញចេញទាំងភាពអយុត្តិធម៏រូចមកក៍បាននាំគ្នាដាក់ពាក្យបណ្តឹងធ្វើការតវ៉ាចូលទៅអជ្ញាធរក្រុងរហូតដល់ទីក្រុងភ្នំពេញដើម្បីឲ្យជូយធ្វើអន្តរាគមន៍ដោះស្រាយប៉ុន្តែរលទ្ធផលគឺសូន្យរហូតដល់សព្វថ្ងៃ។ហើយសំរាប់ការចូលមកកាន់កាប់ដីឆ្នេរតំបន់អូរឈើទាលសារជាថ្មីនេះក្រុមអជីវករទាំងអស់ខាងលើបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាពូកគាត់ត្រូវការយកដីចំណុចនេះធ្វើការរកស៊ីលក់ដូរវិញពីព្រោះដីឆ្នេរចំណុចនេះចាប់តាំងពីរប្រគាល់ទៅឲ្យក្រុមហ៊ុន(សុខគង់)រយៈពេលជិត១០ឆ្នាំមកនេះគឺត្រូវបានគេទុកឲ្យនៅទំនេរចោលរហូតគ្មានឃើញធ្វើអ្វីនោះទេ។ .
លោកលីវណ្ណដាអភិបាលរងក្រុងព្រះសីហនុជុំវិញបញ្ហារនេះលោកបានធ្វើការបញ្ជាក់ថាក្រុមអជីវករខាងលើនេះបានទៅសុំអជ្ញាធរខេត្តរូចហើយដើម្បីចូលទៅធ្វើការលក់ដូរលើទីតាំងនោះវិញប៉ុន្តែរអជ្ញាធរខេត្តមិនអនុញាត្តិនោះទេដោយសារថាដីចំណុចឆ្នេរនេះបានប្រគាល់ទៅឲ្យក្រុមហ៊ុនសុខគង់រូចហើយដូចនេះរាល់សកម្មភាពមិនប្រក្រតីទាំងអស់នៅលើដីតំបន់នេះគឺត្រូវតែធ្វើការហាមឃាត់មិនអនុញាត្តិបង្ករភាពអនាធិបតេយ្យនោះឡើយ។
បច្ចុប្បន្នដីទីតាំងចំណុចឆ្នេរសមុទ្រខាងលើកំពង់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដាក់កំលាំងធ្វើការពារយ៉ាងតិងរឹងមិនអនុញាត្តិឲ្យក្រុមអជីវករទាំងនោះធ្វើការសាងសង់រោងឬសំណង់ផ្សេងៗនៅទីនោះឡើយក្នុងគោលដៅពង្រឹងសន្តិសុខសណ្តាប់នៅទីនោះលុបបំបាត់រាល់ភាពអនាធិបតេយ្យទាំងអស់៕